ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍៖ ការដឹកជញ្ជូនទំនិញតាមរថភ្លើងបង្ហូរចូលកំពង់ផែចំណេញថ្លៃដើមខ្ពស់
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ផ្លូវរថភ្លើង គួរតែជាផ្លូវដែលមានហាប់មួយល្អ និងរត់ជុំវិញប្រទេស ដើម្បីដឹកជញ្ជូនទំនិញពីតំបន់នានា ចូលដល់កំពង់ផែតែម្តង។ ការធ្វើបែបនេះ គឺចំណេញថ្លៃដឹកជញ្ជូនកាត់បន្ថយថ្លៃដើមខ្ពស់។

ប៉ុន្តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ បារម្ភថា នៅពេលដែលកម្ពុជា មានប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកល្អ និងមានច្រកបង្ហូរចូលដល់កំពង់ផែហើយ តែបែរជាខ្វះទំនិញ ឬកសិផលសម្រាប់ដឹកជញ្ជូនទៅវិញ។ ត្រង់ចំណុចនេះ លោកថា កម្ពុជា ត្រូវតែពង្រឹងផលិតកម្ម រួមមាន វិស័យកសិកម្ម ដូចជា ដំណាំស្រូវ ដំឡូង កៅស៊ូ ម្រេច ដែលដំណាំទាំងនេះ គឺជាសក្តានុពលរបស់កម្ពុជា។
ក្រៅពីនេះ វិស័យឧស្សាហកម្ម ក៏ត្រូវពង្រឹង ដោយសារបច្ចុប្បន្ននេះ គឺជារបត់មួយដែលត្រូវចាកចេញពីប្រទេសមានចំណូលទាបទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ដូច្នេះការចាកចេញរបស់កម្ពុជា ត្រូវតែដូរនូវរបត់ផលិតកម្ម មិនអាចផលិតទៅលើឧស្សាហកម្មដែលប្រើកម្លាំងពលកម្មច្រើនទៀតទេ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមទឹក លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តកសាងព្រែកជីក ស្តារប្រឡាយផ្សេងៗទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រភពទឹកផង និងសម្រាប់ធ្វើជាប្រព័ន្ធដឹកជញ្ជូនបង្ហូរកសិផលរបស់កសិករផង។
ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បង្កើតគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប មានឈ្មោះថា «ព្រែកជីកហ្វូណនតេជោ»។
ជុំវិញការបង្កើតព្រែកជីកនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា នេះគឺជាការលះបង់របស់រដ្ឋាភិបាលដ៏ធំធេង ក្នុងការជួយកាត់បន្ថយថ្លៃដើមក្នុងវិស័យដឹកជញ្ជូន។ លោកបានបន្តថា អ្នកដែលទទួលផលពីព្រែកជីកនេះ គឺពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ ដែលដឹកកសិផលរបស់ខ្លួនមកកាន់កំពង់ផែ ក្នុងតម្លៃដឹកជញ្ជូនទាប។ នៅពេលថ្លៃដឹកជញ្ជូនទាប តម្លៃដែលកសិករទទួលបាន ពីការលក់កសិផលក៏មានតម្លៃខ្ពស់ទៅតាមនោះដែរ។
សូមបញ្ជាក់ថា កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក សម្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែ កាត់បន្ថយថ្លៃ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


