ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជនគណបក្សប្រជាជន បង្ហាញឱ្យមហាជនឃើញច្បាស់នូវបេះដូងកក់ក្តៅ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធាន យុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជនឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជន។

ការថ្លែងនេះ ធ្វើឡើងក្នុងពិធី សំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកែប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី, ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ពិតជាបានបង្ហាញឱ្យមហាជនឃើញច្បាស់នូវអំពើល្អ និងបេះដូងដ៏កក់ក្តៅរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាល នៃការរាតត្បាតនៃជំងឺកូវីដ-១៩។ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។

បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងជម្លោះបែកបាក់ ដែលជាបទពិសោធន៍ដ៏សែនឈឺចាប់ខ្លោចផ្សា ហើយក៏មានការបែងចែកតំបន់កាន់កាប់ដោយមិនមានឯកភាពទឹកដីឡើយ ប៉ុន្តែបច្ចុប្បន្នយើងកំពុងរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងទទួលបានមកវិញនូវការឯកភាពទឹកដី ព្រមជាមួយនឹងឱកាសអំណោយផលគ្រប់បែបយ៉ាង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងវិបុលភាព សម្រាប់ការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងរាជរដ្ឋាភិបាលតែមួយ ដែលបានប្តេជ្ញាជ្រោងទង់ព្រះមហាក្សត្រ និងលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជារៀងដរាប។

ជាមួយគ្នានេះ បណ្ឌិត ហ៊ុន ម៉ាណែត សូមនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករព្ញកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមថ្នាក់ដឹកនាំគ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក-សមាជិកា និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ និងសូមថ្លែងអំណរគុណចំពោះការលះបង់ និងការខិតខំបំពេញតួនាទី និងភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយ និងគោលការណ៍កំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕
អត្ថបទ៖ រស្មី





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


