ព័ត៌មានជាតិ
លោកស្រីឱ វណ្ណឌីន ៖ សម្តេចតេជោគឺជាថ្នាក់ដឹកនាំដ៏គំរូនៅលើសកលលោកដែលបានប្រយុទ្ធនឹងជំងឺកូវីដ១៩ទទួលបានជោគជ័យ
លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណ ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងតាមបណ្តាញតេឡេក្រាមថា សម្តេចតេជោហ៊ុន សែន គឺជាថ្នាក់ដឹកនាំដ៏គំរូនៅលើសកលលោកនេះដែលបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទទួលបានជោគជ័យដែលរហូតមកដល់ពេលនេះមិនមានករណីស្លាប់ដោយសារជំងឺនេះនៅឡើយទេ។

លោកស្រីបានឲ្យដឹងទៀតថា ការដែលសម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏គំរូ នេះត្រូវបានលើកឡើងនិងធ្លាប់បានសសេរក្នុងអត្ថបទវិភាគនិងអត្ថបទស្រាវ ជ្រាវដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីឡង់សិតដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេសដែលបានលើកយកទៅបង្ហាញក្នុងកិច្ចប្រជុំលើកទី៧៥នៅពេលថ្មីៗនេះ។
លោកស្រីបានបន្តថា ក្នុងនោះគេបានលើកឡើងថា មានប្រទេសមួយចំនួនតូចដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរដែលជាប្រទេសមានធនធានមានកម្រិតតែអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩បានល្អប្រសើរមែនទែន។
លោកស្រីបានបន្តទៀតថា «អីចឹងនេះបង្ហាញថាសមត្ថភាពថ្នាក់ដឹកនាំនិងប្រាជ្ញាវាងវៃរបស់សម្តេចតេជោគឺមិនអន់និងមិនចាញ់ប្រទេសនានានៅលើសកលលោកពិសេសមិនចាញ់បណ្តាប្រទេសដែលមានធនធានច្រើននោះទេ។ ដូច្នេះយើងឃើញថា ក្នុងកាលៈទេសៈឆ្លើយតបហានិភ័យនិងឆ្លើយតបជំងឺកូវីដ១៩នេះវាមិនសំដៅលើប្រទេសមានឬប្រទេសក្រ ប្រទេសខ្លាំងឬប្រទេសខ្សោយឬប្រទេសមានធនធានខ្លាំងឬតិចនោះទេអ្វីដែលសំខាន់គឺកាដឹកនាំដ៏ភាពឈ្លាសវៃដោយមានការគិតគូដ៏ត្រឹមត្រូវនិងការដាក់ចេញវិធានការដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំហើយទន្ទឹមនឹងនោះដែរក៏មានការត្រងត្រាប់អនុវត្តឲ្យបានខ្ជាប់ខ្ពួនពីថ្នាក់ក្រោមៗក៏បានអនុវត្តបានល្អប្រសើរដែរ»។

លោកស្រីបានបន្ថែមថា ការអនុវត្តនេះគឺឈរលើស្មារតីសាមគ្គីគ្នាជួយគ្នាដើម្បីក្នុងនាមជាខ្មែរ ពលរដ្ឋខ្មែរនិងសង្គមខ្មែរបានចៀសផុតពីហានិភ័យឆ្លងផុតពីការវាយលុកនៃកូវីដ១៩នៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះក៏បានឃើញភាពខ្លាំងរបស់កម្ពុជា សម្តេចតេជោសែនក៏ដូចជាភាពខ្លាំងរបស់ពលរដ្ឋកម្ពុជាដែលបានចុលអនុវត្តយ៉ាងខ្លាំងក្លានិងសកម្មនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល។
លើសពីនេះទៀតវាក៏បានឆ្លុះបញ្ចាំងពីប្រព័ន្ធសុខាភិបាលកម្ពុជាមិនមែនមានភាពអន់ខ្សោយដូចមតិមួយចំនួនដែលបានលើកឡើងមើលងាយដល់កម្ពុជាដែលយើងទើបកសាងពីបាតដៃទទេដែលយើងឃើញហើយថាការអភិវឌ្ឍន៍កំពុងមានសន្ទុះកើនឡើង។ដោយឡែកវិស័យសុខាភិបាលក៏មានការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាវេជ្ជសាស្ត្របានបណ្តើៗថ្វីត្បិតតែមិនមានបច្ចេកវិទ្យាមានកម្រិតដូចបណ្តាប្រទេសដែលមានធនធានច្រើនដែលមិនធា្លប់នូវការបំផ្លាញសុខាភិបាលក៏ដោយ។

លោកស្រីបានបញ្ជាក់ថា «កន្លងមកមានមតិមួយចំនួនហាក់មានមន្ទិលថាកម្ពុជាមានការលាក់លៀមព័ត៌មានចំពោះកូវីដ១៩ករណីទាក់ទិននឹងករណីឈឺនិងស្លាប់។ ឥឡូវនេះយុត្តិធម៌ផ្តល់ឲ្យកម្ពុជាពិតប្រាកដវិញក្នុងការទទួលស្គាល់ច្បាស់លាស់ពីការខិតខំប្រឹងប្រែងកម្ពុជាបានធ្វើបានល្អប្រសើរក្នុងការចាត់វិធានការចម្លងនៃកូវីដ១៩នេះ»។
លោកស្រីបានឲ្យដឹងទៀតថា វិធានការដ៏មានប្រសិទ្ធភាពដែលបានដាក់ចេញដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋរដ្ឋមន្ត្រីដែលបានដឹកនាំចាត់ចែងនិងយកចិត្តទុកដាក់ខ្ពស់ដែលបានដាក់ចេញនូវវិធានការនានានិងប្រសិទ្ធភាពល្អដែលធ្វើឲ្យការទប់ស្កាត់របស់យើងបានល្អប្រសើរហើយការអនុវត្តរបស់ក្រសួងសុខាភិបាលតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលពិសេសក្រុមគ្រូពេទ្យជួរមុខយើងដែលបានខិតខំលះបង់ពេលវាលកំលាំងកាយចិត្តឆ្ងាយពីក្រុមគ្រួសាររបស់ខ្លួនក្នុងការព្យាបាលជំងឺកូវីដ១៩ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខស្វែងរកអ្នកជំងឺសង្ស័យនិងការយកវត្ថុសំណាកមកធ្វើវិភាគនិងស្រាវជ្រាវរកឲ្យឃើញនិងយកមកព្យាបាលឲ្យបានទាន់ពេលវេលា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


