ព័ត៌មានជាតិ
បទល្មើសឈូសព្រៃតំបន់៣យកធ្វើស្រែ និងជីកប្រឡាយរាប់សិបម៉ែត្រ មិនទាន់មានចំណាត់ការ
ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍អំពីបទល្មើសឈូសព្រៃតំបន់៣ ចំណុចគាប់ចែស ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មានបានចុះទៅពិនិត្យមើលដីតំបន់៣ ស្ថិតនៅចំណុចខាងលើនេះ។
ក្នុងនោះពិនិត្យឃើញដីទួលកប់ចែសត្រូវបានគេឈូសឆាយព្រៃអស់ប្រមាណ ២ ហិកតា និងដែលបានលើកភ្លឺក្រវ៉ាត់រួចជាស្រេចនៅក្នុងអំឡុង ខែមីនា ឆ្នាំ២០២៣ ប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិ។

ដោយឡែកដីស្រែដែលប្រជាពលរដ្ឋនៅតំបន់នោះលួចឈូសឆាយព្រៃធ្វើស្រែក្នុងអំឡុងឆ្នាំ២០២២ និង២០២៣ ក៏មានច្រើនហិកតាផងដែរនៅជាប់នឹងព្រៃទួលកប់ចែសនះ ដែលសុទ្ធតែជាដីតំបន់៣។
ចំណែកនៅខាងកើតជាប់នឹងទួលកប់ចែសមានការជីកប្រឡាយមួយខ្សែមានជម្រៅជ្រៅប្រមាណ ៣ ម៉ែត្រ និងមានប្រវែងប្រមាណ៨០០ ម៉ែត្រ តាមប្រជាពលរដ្ឋរាយការណ៍ថាមានប្រមាណ៣គីឡូម៉ែត្រ ដែលមានព្រៃនឹងអាចម៍ដីជីកប្រឡាយរដិបរដុបមិនអាចដើរចូលទៅថតបាន។
ចំណែកនៅព្រៃដីតំបន់ ៣ ខាងកើតប្រឡាយនេះវិញក៏មានការឈូសព្រៃអស់ និងលើកភ្លឺធ្វើជាស្រែ១ចំនួនផងដែរ ប៉ុន្តែមិនទាន់ឃើញមានការព្រោះស្រូវនៅឡើយ។

តាមការសម្ភាសរបស់ក្រុមអ្នកសារព័ត៌មានជាមួយលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី តាមទូរសព្ទកន្លងមកថ្មីៗនេះលោកប្រាប់ថា ការជីកប្រឡាយនេះគឺជាប្រឡាយចាស់នៅក្នុងដីតំបន់២ ដើម្បីសង្គ្រោះស្រូវប្រាំង។ ការឆ្លើយបែបនេះគឺជារឿងមិនពិតទាល់តែសោះ តាមពិតការជីកប្រឡាយជីកថ្មី នៅក្នុងអំឡុង ខែមីនា ឆ្នាំ២០២៣ នៅលើដីតំបន់៣យ៉ាងពិតប្រាកដ។
សំណូមពរប្រជាពលរដ្ឋ ប្រឡាយដែលជីកខុសច្បាមប់នៅក្នុងដីតំបន់៣នេះគួរតែកាយលុបវិញ ទើបរក្សាដីព្រៃតំបន់ ៣ នៅជុំវិញទួលកប់ចែសរាប់រយហិកតាបានគង់វង្ស។
ចំពោះដីស្រែនៅក្នុងតំបន់ ៣ ជុំវិញទួលកប់ចែសដែលប្រជាពលរដ្ឋឈូសឆាយធ្វើស្រែ១ឆ្នាំ ឬ២ឆ្នាំថ្មីៗនេះ គួរតែហាមឃាត់ឈប់ឱ្យធ្វើស្រែ នោះព្រៃនឹងដុះឡើងវិញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា ករណីខាងលើនេះពួកគាត់ស័ង្សយមានការឃុបឃិតពីអាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញជលផល បើគ្មានការបើកភ្លើងខៀវទេនោះ ម្ចាស់គ្រឿងចក្រនៅក្នុងឃុំពាមឆ្កោកមិនហ៊ានឈូសឆាយនោះឡើយ។
ករណីខាងលើនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះបានបញ្ជាក់ប្រាប់តាមទូរសព្ទថា លោកកំពុងប្រមូលព័ត៌មានដើម្បីចំណាត់ការតាមផ្លូវច្បាប់។
ករណីនេះប្រជាពលរដ្ឋគោរពស្នើសុំឯកឧត្តមអភិ បាលខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទខេត្ត បង្កើតក្រុមការងារចម្រុះ ចុះស្រាវជ្រាវជនល្មើសនិងអ្នកពាក់ព័ន្ធដើម្បីចាត់ការតាមផ្លូវច្បាប់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


