Connect with us

ព័ត៌មានជាតិ

គ្រួសារក្រីក្រនិងជនងាយរងគ្រោះ អាចបន្តទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល៣ខែទៀតចាប់ពីថ្ងៃនេះ

បានផុស

នៅ

ភ្នំពេញ៖ នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបន្តធ្វើការអំពាវនាវដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសរួសរាន់អញ្ជើញមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបាន ពីព្រោះថ្ងៃទី២៤មករានេះ ជាថ្ងៃបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីនាយកដ្ឋានសុខុមាលសង្គម បានបញ្ចាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ លើកទី៣ ជុំទី៣នៅថ្ងៃទី២៤ មករាឆ្នាំ២០២១នេះតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នោះរួចមក នាយកដ្ឋានសុខមាលភាពសង្គមបានធ្វើការអំពាវនាវបន្ថែមទៀតដល់បងប្អូនក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេសមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួន ព្រោះថ្ងៃនេះដល់ពេលវេលាបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀត។

ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនរយៈពេល៣ខែទៀតគឺចាប់ពីថ្ងៃទី២៤ មករា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២៤មេសា ឆ្នាំ២០២១ ដែលចៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម