កីឡា
Fati ជិតរកបានទ្រនំថ្មីហើយ ដោយផ្លាស់ទៅក្លិបនៅទឹកដី បារាំង
ខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Ansu Fati កំពុងកៀកក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុម AS Monaco ក្នុងក្របខណ្ឌ Ligue1 របស់ បារាំង នៅរដូវក្តៅនេះ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប AS Monaco និង Barcelona កំពុងបំពេញកិច្ចព្រមព្រៀងអំពីការផ្ទេរ Ansu Fati។
ប្រភពដដែលបានបន្ថែមថា កិច្ចព្រមព្រៀងរវាងក្លិប និងកីឡាករ គឺបានធ្វើរួចរាល់ហើយ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងកិច្ចសន្យាខ្ចីជើងអមជាមួយជម្រើសទិញផ្តាច់។ យ៉ាងណា នៅពេលនេះ គឺនៅសល់តែការចរចារវាង Barcelona និង As Monaco ប៉ុណ្ណោះ។
គួរឱ្យដឹងថា ពីមុន Fati គឺជាកីឡាករដ៏ឆ្នើមម្នាក់របស់ក្រុមអ្នកមានបុណ្យ ប៉ុន្តែចាប់តាំងពីរូបគេមានបញ្ហារបួសដាច់សរសៃជង្គង់ ACL នៅរដូវកាល ២០២០-២០២១ ក៏បានធ្វើឱ្យចាប់ផ្តើមធ្លាក់សមត្ថភាពខ្លាំង ហើយនាមួយរយៈចុងក្រោយនេះ រូបគេពុំសូវមាននាទីលេងដូចមុនឡើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


