ព័ត៌មានអន្ដរជាតិ
តន្ត្រីករម៉ិកស៊ិក ៥នាក់ ត្រូវបានចាប់ពង្រត់ និងសម្លាប់ដោយក្រុមជួញដូរគ្រឿងញៀន
សមាជិក ៥នាក់នៃក្រុមតន្រ្តីម៉ិកស៊ិកក្នុងស្រុកមួយដែលមានឈ្មោះថា Fugitivo ត្រូវបានគេរកឃើញថា បានស្លាប់បន្ទាប់ពីត្រូវបានគេចាប់ពង្រត់នៅទីក្រុង Reynosa រដ្ឋ Tamaulipas ដែលជាតំបន់ដ៏ល្បីល្បាញទាក់ទងនឹងអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែឧសភានេះ។

តន្ត្រីករទាំងនេះត្រូវបានគេជួលឱ្យប្រគំតន្ត្រី ហើយ ក្រោយមកពួកគេបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយសាកសពរបស់ពួកគេត្រូវបានគេរកឃើញប៉ុន្មានថ្ងៃក្រោយមក។ សាច់ញាតិជនរងគ្រោះបានរាយការណ៍ថា មានការទាក់ទងឲ្យយកប្រាក់ទៅលោះជនរងគ្រោះ ហើយជនរងគ្រោះមានអាយុចន្លោះពី២០ឆ្នាំទៅ៤០ឆ្នាំ។
អាជ្ញាធរម៉ិកស៊ិក បានចាប់ខ្លួនជនសង្ស័យចំនួន៩នាក់ដែលមានទំនាក់ទំនងជាមួយក្រុម Los Metros នៃក្រុម Gulf Cartel ដែលជឿថា ជាអ្នកធ្វើសកម្មភាពចាប់ពង្រត់ និងឃាតកម្ម។ យោងតាម អ្នកស៊ើបអង្កេតបានប្រើវីដេអូតាមដាន និងទិន្នន័យទូរសព្ទចល័ត ដើម្បីតាមដានចលនាចុងក្រោយរបស់ជនរងគ្រោះ។ ក្នុងការស៊ើបអង្កេតនោះ ប៉ូលិសក៏បានដកហូតអាវុធ៩ដើម និងរថយន្ត២គ្រឿង ផងដែរ។

ហេតុការណ៍នេះឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយ ដែលក្រុមជួញដូរមនុស្សផ្តោតគោលដៅលើតន្ត្រីករ ជាពិសេស ចំពេលមានការប្រកួតប្រជែងផ្ទៃក្នុង ខណៈតន្ត្រីករមួយចំនួនពីមុនត្រូវបានជួលឱ្យនិពន្ធបទ «narcocorridos» ដែលជាបទចម្រៀងដែលលើកតម្កើងម្ចាស់គ្រឿងញៀន។
រដ្ឋ Tamaulipas នៅតែជារដ្ឋដ៏គ្រោះថ្នាក់បំផុតមួយរបស់ម៉ិកស៊ិក ដោយសារសកម្មភាពក្រុមជួញដូររីករាលដាល រួមទាំងការជួញដូរគ្រឿងញៀន ការរត់ពន្ធជនចំណាកស្រុក និងការជំរិតទារប្រាក់។ នៅទូទាំងប្រទេសម៉ិកស៉ិក មនុស្សជាង ៤៨០០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល១២០០០០ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន ដោយសារតែអំពើហិង្សាទាក់ទងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


