Connect with us

ព័ត៌មានជាតិ

រឿងចម្លែក ខោអាវរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងភូមិមួយនៅខេត្តរតនគិរី បាត់ដោយមិនដឹងមូលហេតុ

បានផុស

នៅ

កាលពីដើមឡើយ ជនជាតិដើមភាគតិចគ្រឹង រស់នៅក្នុងព្រៃដ៏សែនជ្រៅ ដែលជាទម្លាប់ពួកគេនាំគ្នាដើរតាមផ្លូវជើងដំរី ពីភូមិមួយទៅភូមិទៀត ​ហើយបើសិនជាចង់ទៅតំបន់ទីប្រជុំជន ឬផ្សារ ត្រូវចំណាយពេលមួយថ្ងៃឯណោះ។ អ្នកភូមិរស់នៅត្រូវពឹងផ្អែកលើ ធនធានធម្មជាតិ ជ័រទឹក ផ្តៅ ឬសឈើ និងសត្វព្រៃ យកទៅលក់នៅទីផ្សារ ហើយបានប្រាក់បន្តិចបន្តួច សម្រាប់ទិញសម្លៀកបំពាក់យកមកប្រើប្រាស់ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


នាសម័យមុន សម្លៀកបំពាក់ជារបស់ដែលកម្រ និងមានតម្លៃថ្លៃ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្លៀកបំពាក់របស់ស្រ្តីជនជាតិដើមភាគតិចគ្រឹង តែងតែត្រូវបានគេលួចដោយមិនដឹងពីមូលហេតុ ហើយរឿងនេះបន្តកើតឡើងមកដល់បច្ចុប្បន្ន។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

អ្នកស្រី ខីម ជាអ្នកភូមិរស់នៅតំបន់នោះតជំនាន់មកហើយ បានរៀបរាប់ដែលធ្លាប់ជួបហេតុការណ៍មកថា រាល់ពេលហាលខោអាវនៅផ្ទះឈើ ខោអាវទាំងនោះតែងតែបាត់ទៅដោយមិនដឹងពីមូលហេតុ។ អ្នកស្រីមានប្រសាសន៍ថា៖«ហេតុការណ៍នេះ កើតឡើងជាយូរយារណាស់មកហើយ បន្តរហូតដល់បច្ចុប្បន្ននេះ ដោយពុំបានដឹងរឿងហេតុពិតប្រាដកនោះទេ។ ពេលទៅសាខោអាវនៅផ្ទះឈើ ឃើញមានស្នាមដានជើងមនុស្សចាស់ ឡើងតាមជញ្ជាំងផ្ទះឈើ ហើយឃើញតែម្រាម៥ប្រាំខាងមុខ ប៉ុន្តែបាត់សម្លៀកបំពាក់»។

បើតាមអ្នកស្រី ខីម ទោះបីជាទៅទិញខោអាវថ្មីៗ ហើយយកមកបោកហាលនៅខាងក្រៅផ្ទះមិនថាយប់ឬថ្ងៃនោះទេ ឱ្យតែភ្លេចខ្លួនបាត់ស្រមោលតែម្តង ។ អ្នកស្រីបន្ថែមថា៖«សូម្បីតែនៅពេលហាលស្ងួតហើយ យកទៅទុកដាក់នៅលើផ្ទះដោយត្រឹមត្រូវ ក៏នៅតែបាត់ ពេលខ្លះទៀតរហែកក៏មានដែរ។ លុះទៅធ្វើចម្ការ មានឃើញជាច្រកជាថង់ប្លាស្ទិក ឬចោលនៅរាយប៉ាយ នៅត្រង់កំប៉ូតព្រៃ» ។

អ្នកភូមិជួបជុំគ្នាលើកឡើងពីបញ្ហាបាត់ខោអាវ

ជុំវិញបញ្ហានេះ មេភូមិទៀមលើ លោក ស្វែង ប្រាប់ថា រឿងនេះកើតឡើងយូរណាស់មកហើយ មកដល់បច្ចុប្បន្ន ប៉ុន្តែពុំទាន់មានវិធីសាស្រ្តដោះស្រាយបានទេ ដោយបន្ថែមថា ព្រោះខោអាវប្រពន្ធ និងកូនស្រីរបស់ខ្លួនក៏បាត់ដូចគ្នា។ លោកថា៖«រឿងរ៉ាវនេះកើតឡើងតាំងពីដូនតាជាយូរណាស់មកហើយ ពុំមានចាស់ទុំឬមេភូមិណាមួយចាប់បានចោរនោះទេ មិនដឹងថាជាមនុស្ស ឬខ្មោចឡើយ​ដែលលួចខោអាវនេះ»។

រឿងរ៉ាវបាត់សម្លៀកបំពាក់របស់ស្ត្រីជនជាតិដើមភាគតិចនេះ បានធ្វើឱ្យអ្នកភូមិមានការព្រួយបារម្ភ ហើយអ្នកភូមិនៅតែបន្តរអ៊ូរទាំអំពីបញ្ហានេះ ដោយមិនទាន់មានដំណោះស្រាយនៅឡើយ។ អ្នកភូមិខ្លះលើកឡើងប្រហែលជាមានចោរលួច អ្នកខ្លះទៀតជឿថាអបិយជំនឿ ប្រហែលកូនចៅអាចធ្វើខុសនឹងវិញ្ញាណដូនតារបស់ពួកគេ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម