ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អរគុណជប៉ុន បារាំង និងសហភាពអឺរ៉ុប ដែលផ្ដល់ថវិកាសម្រាប់បង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប ដែលបានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ។ នៅក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា នៅរាជធានីភ្នំពេញ បើមិនឲ្យកម្ពុជាពឹងជប៉ុន ពឹងបារាំង និងសហភាពអឺរ៉ុប ថាតើឲ្យកម្ពុជាពឹងអ្នកណា?

ការថ្លែង និងលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំអាចនិយាយនូវពាក្យដែលហ៊ាននិយាយថា នៅទីក្រុងភ្នំពេញ បើមិនឲ្យខ្ញុំពឹងជប៉ុន បើមិនឲ្យខ្ញុំពឹងបារាំង បើមិនឲ្យខ្ញុំពឹងសហភាពអឺរ៉ុប តើឲ្យខ្ញុំទៅពឹងអ្នកណា? អានេះគឺជារឿងពិតៗ ដែលបានកើតឡើងនៅក្នុងប្រវត្តិនៃការផ្គត់ផ្គង់ទឹក នៅក្នុងទីក្រុងភ្នំពេញ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប ដែលបានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អតុល្យភាពរវាងតម្រូវ និងការផ្គត់ផ្គង់ទឹកនៅតែមាន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បន្តសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ជាបន្តបន្ទាប់ទៀត៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


