ចុះបង្ក្រាប​ផ្ទះសំណាក់​មួយ​កន្លែង ក្នុងស្រុក​ចំកា​រលើ ករណី​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចុះបង្ក្រាប​ផ្ទះសំណាក់​មួយ​កន្លែង ក្នុងស្រុក​ចំកា​រលើ ករណី​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន

បានផុស

នៅ

ចុះ​បង្ក្រាប​ផ្ទះ​សំណាក់ខារ៉ាអូខេ​មួយ​កន្លែង ដែលបាន​បើក​ទី​តាំង​សម្រាប់​អ្នក​ប្រើ​ប្រាស់​រួម​ទាំង​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២១ ដោយ​ឃាត់​ខ្លួន​បាន​មនុស្ស​១០​នាក់ នៅក្នុង​ស្រុក​ចំការ​លើ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទីយប់ នៅ​ចំណុចផ្ទះសំណាក់របស់ ឈ្មោះ ថៃ បូរិន ស្ថិតក្នុងភូមិស្ពឺ ( ក ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានការ អនុញ្ញាត​ពីឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាល ស្រុកចំការលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជយោ ដឹកនាំដោយលោកឧ​ត្ត​មសេនីយ៍ត្រី ជីវ សេង រស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាល​ចំហ​រក ឃើញករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០៦នាក់។

​លោកឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរួមមាន៖

១- ឈ្មោះ អ៊ី ទ្រេះ វ៉ា រី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ – ឥស្លាម មុខរបរកម្មករនៅភូមិអូរ ប្រាំ ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

២- ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

៣- ឈ្មោះ ស៊ីម ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

៤- ឈ្មោះ អូន ស៊ីណា ហៅ ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅ ភូមិ៣១ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

៥- ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរមុខរបរ នារីខារ៉ាអូខេ នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧ​ត្តរមានជ័យ។

៦- ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅខេត្តកំពត ។

៧- ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអូរបេង ឃុំ មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

៨- ឈ្មោះ លី តូច ហៅស្រីលីន ភេទស្រីអាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ មកស្នាក់ នៅភូមិស្ពឺ ( ក ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

៩- ឈ្មោះ ថៃ បូរិន ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរមុខរបរលក់ដូរ នៅភូមិស្ពី ( ក ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ( ម្ចាស់ផ្ទះសំណាក់ថៃ បូរិន និង ខារ៉ាអូខេណាកាហ្សា KTV) ។

១០- ឈ្មោះ អឿ នឿន ភេទស្រី អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការ ខារ៉ាអូខេ នៅភូមិព្រែក កុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

​ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាម​ពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ទូរសព្ទដៃចំនួន ០៩គ្រឿង និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួម និង វត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕​

អត្ថបទ៖ ហុង ម៉ែងហៀ

សូមចុចអាន៖ ក្រសួងមហាផ្ទៃ ​បង្គាប់​ការ​ឱ្យ​ស៊ើបអង្កេត​លើ​ករណី​ស្នងការ​រង​ខេត្ត​តាកែវ រឿង​ជំរិត​យក​ប្រាក់​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១២ នាទី មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ១៨ នាទី មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កឹម សុខា អំពាវនាវ​ឲ្យ​រួមគ្នា​គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ ក្នុង​ទិវា​ខួប​២៨​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services