Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ក្នុង​ការធានា​ការពារ​សន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និង​វិបុលភាព

បានផុស

នៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង នា​ថ្ងៃ​អង្គារ ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ក្នុង​ការធានា​ការពារ​សន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និង​វិបុលភាព ហើយក៏​អាច​និយាយបានថា គឺជា​គណបក្ស​តែមួយគត់ ដែល​តែង​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ និង​ប្រជាជន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលបាន​នូវ​ទំនុកចិត្ត​របស់​ប្រជាជន ដែលជា​ជោគជ័យ​ធំ​របស់​គណបក្ស​យើង​កន្លងមកនេះ គឺ​ដោយសារ​គណបក្ស​បាន​កសាង​សមិទ្ធផល​ជាច្រើន​ជូន​ជាតិ​ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ហើយ​ក៏មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អនាគត​ផងដែរ​។ ដូច្នេះ ក្នុងនាម​យើងទាំងអស់គ្នា​ជា​កោសិកា​បន្តវេន​របស់​គ​ណ​បក្ស គឺ​ចាំបាច់​ត្រូវ​បន្ត​នូវ​ស្មារតី​, ប្រពៃណី​, គំរូ​វីរភាព និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​បក្ស ព្រម​ជាមួយនឹង​ការបន្ត​ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យ​បានល្អ​រឹងមាំ ដើម្បី​រក្សា​ប្រៀប​ឈ្នះ​របស់​បក្ស និង​ភាពសុខសាន្ត​របស់​ប្រជាជន​ជានិច្ច​និរន្តរ៍​។​

ឯកឧត្ដម ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ពិធី​រំឭក​ខួប​លើក​ទី ៤៦ ឆ្នាំ នៃ​ដំណើរ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​ចេញពី​របប​ប៉ុលពត ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ និង​បំផ្លិចបំផ្លាញ​សមិទ្ធផល​ជាតិ ដោយ​បង្ក​នូវ​ភាព​សោកសង្រេង​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ក្រុមគ្រួសារ និង​មហា​វិនាសកម្ម​ដល់​សង្គមជាតិ​ក​ម្ពុ​ជា​ទាំងមូល។

ទោះបី​ព្រឹត្តិការណ៍​ទាំងនេះ បាន​ក្លាយ​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទៅហើយ​ក្តី ប៉ុន្តែ​សច្ចភាព​មួយ​ដែល​មិន​សាបសូន្យ គឺ សម្តេច​តេ​ជោ រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​វីរជន​ដែល​បាន​រំដោះជាតិ និង​ប្រជាជន​ឱ្យ​រួច​ផុតពី​របប​សាហាវយង់ឃ្នង ប៉ុល ពត ហើយ​ក្នុង​រយៈពេល​ប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់​ក៏បាន​នៅ​បន្ត​ការពារ និង​បម្រើប្រជាជន និង​មិន​ធ្លាប់​បោះបង់ចោល​ប្រជាជន​ទ្បើ​យ ទោះ​ក្នុង​កាលៈទេសៈ​លំបាក​បំផុត​យ៉ាងណាក៏ដោយ «​ទីណា​ប្រជាជន​មានទុក្ខ គឺមាន​មុខ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​»​។​

ឯកឧត្ដម​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​សមិទ្ធផល ដែល​យុវជន​រៀមច្បង​បាន​តស៊ូ លះបង់ និង​បន្សល់​ទុកឱ្យ​រហូតមក​ដល់​បច្ចុប្បន្ននេះ ហើយក៏​សូម​ប្តេជ្ញាចិត្ត និង​រួម​កម្លាំង​យកជ័យ​ជម្នះ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ខាងមុខ ដើម្បី​ថែរក្សា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងនេះ និង​បន្ត​អភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​បន្ថែមទៀត លើ​មូលដ្ឋាន​នៃ​ម្លប់​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​, គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​, នីតិរដ្ឋ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។​

ឯកឧត្ដម​លើក​ឡើង​ទៀត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ក្នុង​ការធានា​ការពារ​សន្តិភាព ស្ថិរភាព ភាព​សុខសាន្ត វឌ្ឍនភាព និង​វិបុលភាព ហើយក៏​អាច​និយាយបានថា គឺជា​គណបក្ស​តែមួយគត់ ដែល​តែង​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ និង​ប្រជាជន។

ការ​ទទួល​បាន​នូវ​ទំនុក​ចិត្ត​របស់​ប្រជាជន ដែល​ជា​ជោគជ័យ​ធំ​របស់​គណបក្ស​យើង​កន្លងមកនេះ គឺ​ដោយសារ​គណបក្ស​បាន​កសាង​សមិទ្ធផល​ជាច្រើន​ជូន​ជាតិ​ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ហើយ​ក៏មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អនាគត​ផងដែរ​។ ដូច្នេះ ក្នុងនាម​យើងទាំងអស់​គ្នា​ជា​កោសិកា​បន្តវេន​របស់​គ​ណ​បក្ស គឺ​ចាំបាច់​ត្រូវ​បន្ត​នូវ​ស្មារតី​, ប្រពៃណី​, គំរូ​វីរភាព និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​បក្ស ព្រម​ជាមួយនឹង​ការបន្ត​ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យ​បានល្អ​រឹងមាំ ដើម្បី​រក្សា​ប្រៀប​ឈ្នះ​របស់​បក្ស និង​ភាពសុខសាន្ត​របស់​ប្រជាជន​ជានិច្ច​និរន្តរ៍​។

ការ​ជួបជុំ​របស់​សកម្ម​ជន​យុវជន​បក្ស​ក្នុងថ្ងៃនេះ គឺជា​លទ្ធផល​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ និង​ការបែងចែក​ភារកិច្ច​ការងារ ក៏ដូចជា​ការទទួលខុសត្រូវ​បានច្បាស់លាស់​រឹងមាំ ដែល​ពិតជា​បានបង្ហាញ​អំពី​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ​របស់​កម្លាំង​សកម្មជន​យុវជន​គណបក្ស​យើង សំដៅ​ចូលរួមចំណែក​បំពេញបេសកកម្ម និង​សម្រេច​សមិទ្ធផល​វិជ្ជមាន​កាន់តែ​ច្រើនឡើង​ថែមទៀត​ជូន​ជាតិ និង​ប្រជាជន ស្របតាម​បុព្វហេតុ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ស​ន្ទ​ស្សន៍​ឆ្នាំ​២០២២ អាចជា​តម្រុយ​វិជ្ជមាន​សម្រាប់​បក្ស​យើង​ក្នុង​ឆ្នាំ​២០២៣ នេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ដើម្បី​ធានា​ប្រៀប​ឈ្នះ​ជានិច្ច​និរន្តរ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម