ព័ត៌មានជាតិ
លោកបណ្ឌិត សូ ណារ៉ូ បានមកដល់កម្ពុជាហើយ ក្រោយពីចាកចេញរយៈពេល ១១ឆ្នាំ
លោកបណ្ឌិត សូ ណារ៉ូ ព្រមទាំងក្រុមគ្រួសារ បានមកដល់ទឹកដីប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីលោក និងក្រុមគ្រួសារបានចាកចេញពីប្រទេសកំណើតកាលពីឆ្នាំ ២០១២។

លោកបានចាកចេញពីសហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញ ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

ជុំវិញការវិលត្រឡប់របស់លោកបណ្ឌិតវ័យ ៥៨ឆ្នាំនេះ គឺជាការវិលមកបំពេញការងារក្នុងក្របខណ្ឌរដ្ឋ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។

ក្នុងនាមលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃសៅរ៍ទី ២៤ ខែមិថុនាស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព។
គួរបញ្ជាក់ថា មុននឹងលោកទទួលការតែងតាំង ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រតិភូអមនាយករដ្ឋមន្ត្រីឡើងវិញ កាលពីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ លោកបណ្ឌិត ក៏ធ្លាប់មានក្របខណ្ឌរដ្ឋបំពេញការងារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ផងដែរ៕
អត្ថបទ៖ ង៉ិល ណារ៉ាត់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


