ព័ត៌មានជាតិ
ជំនួបដៃគូវិនិយោគអន្តរជាតិដំណាច់ឆ្នាំនេះជាឱកាសស្វែងរកការវិនិយោគនៅកម្ពុជា
លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីជំនួបដៃគូវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នឹងក្លាយជាឱកាសជំរុញភាពជាដៃគូវិនិយោគរវាងសហគ្រាសកម្ពុជាជាមួយក្រុមហ៊ុនបរទេស។

លោក ព្រាប កុល លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែមិថុនានេះ ស្ដីពីកម្មវិធីជំនួបដៃគូវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច-មធ្យម និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាណិជ្ជកម្មនៅកម្ពុជា ដែលរៀបចំដោយក្រុមវិនិយោគិនមកពីប្រទេសសឹង្ហបុរី ហើយគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ព្រាប កុល បានបញ្ជាក់ថា តាមរយៈជំនួបនេះ នឹងអាចប្រមូលផ្តុំអ្នកវិនិយោគ ដៃគូរបណ្តាក់ទុន សហគ្រិន និងអ្នកដឹកនាំលើវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីស្វែងរកឱកាសវិនិយោគ និងភាពជាដៃគូរវាងកម្ពុជា និងសឹង្ហបុរី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការដើម្បីកំណើនអាជីវកម្ម និងគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs)។

បើតាមលោក ព្រាប កុល ក្រុមហ៊ុនប្រហែលជាង២០០ នឹងចូលរួមក្នុងកម្មវិធីជំនួបដៃគូវិនិយោគអន្តរជាតិនេះ ក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន PIF Capital ក្រុមហ៊ុន Antz Capital និងក្រុមហ៊ុន GPA ដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនេះក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច លោក ព្រាប កុល ក៏បានបង្ហាញការគាំទ្រ និងសន្យាជួយសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាលើកកម្ពស់ និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅកម្ពុជា។
លោក ព្រាប កុល បានបន្ថែមថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនសឹង្ហបុរីមកកម្ពុជា នៅពេលនេះ មិនមែនគ្រាន់តែត្រឹមការដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញទេ តែថែមទាំងបានចូលរួមចំណែកជួយដល់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបានមូលនិធិវិនិយោគពីក្រៅប្រទេស ក៏ដូចជាដើម្បីអាចចុះបញ្ជីនៅទីផ្សារមូលបត្រទាំងក្នុង និងក្រៅប្រទេស ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?