ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ យុទ្ធនាការឃោសនាបោះឆ្នោតខេត្តស្វាយរៀងមានអ្នកចូលរួមជាង១ម៉ឺន៥ពាន់នាក់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ កម្ពុជាថ្មី ថា សមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ ខែកក្កដា មានចំនួន ១៥០០០នាក់ មានការកើនឡើងជាងឆ្នាំមុនដែលជាឆ្នាំបោះឆ្នោតឃុំ សង្កាត់។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ក្នុងឱ្យការបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជន នឹងប្រារព្ធពិធីគម្រប់ខួបលើកទី៧២ នៃថ្ងៃកំណើតរបស់គណបក្ស នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែក នៅខេត្តស្វាយរៀងវិញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត នៅទីស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង។
ជុំវិញនឹងការដង្ហែក្បួនឃោសនាបោះឆ្នោតខាងមុខ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ពិធីនេះនឹងត្រូវហែក្បួនឃោសនាចេញពីទីស្នាក់ការគណបក្សខេត្ត ឆ្ពោះទៅក្រុងបាវិត និងត្រឡប់មកក្រុងស្វាយរៀងវិញ ដែលមានថ្នាក់ដឹកនាំ និងសមាជិកគណបក្សចំនួន ១៥០០០នាក់ បើធៀបនឹងអាណត្តិមុន គឺមានការកើនឡើងច្រើន ដោយឆ្នាំមុនក្បួនដង្ហែមានតែ១ម៉ឺននាក់ប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសដឹកនាំការឃោសនាការបោះឆ្នោតនៅខេត្តស្វាយរៀង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងលើកយកសមិទ្ធផលជាប្រវត្តិសាស្ត្រសំខាន់ៗចំនួន១០ចំណុច ទៅផ្សព្វផ្សាយដល់ប្រជាជនដែលជាម្ចាស់ឆ្នោតមានទំនុកចិត្ត និងបន្តការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ជាមួយនឹងសមិទ្ធផលរបស់គណបក្សប្រជាជន និងជំនឿជឿជាក់ពីប្រជាជន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពិតជាមានមោទនភាព និងសង្ឃឹមថា ខេត្តស្វាយរៀងនឹងទទួលបានអាសនៈ ៥ លើ ៥ ស្មើនឹង១០០%។ សម្រាប់ទទួទាំងប្រទេស សម្តេចក៏សង្ឃឹមថានឹងទទួលបានច្រើនសន្ធឹកសន្ធាប់ផងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការឃោសនានឹងធ្វើឡើងរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតបានបញ្ចប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


