ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ ស្មារតីសាមគ្គីភាពស្មោះត្រង់ជានិច្ច ក្នុងនាមជាខ្មែរតែមួយ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានថ្លែងថា ស្មារតីសាមគ្គីភាពស្មោះត្រង់ជានិច្ច ក្នុងនាមជាខ្មែរតែមួយដែលកម្លាំងអាវុធទូទាំងរាជធានីនិងផ្ទៃប្រទេសបានកំពុងតែបន្តអនុវត្តន៍ដោយសហការដ៍ស្អិតរមួតជាមួយសមត្ថកិច្ចពាក់ព័ន្ធនឹងអាជ្ញាធរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការណែនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាបានការគាំទ្រ ពីឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំកងកម្លាំងចម្រុះរួមមាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងនគរបាលជាតិ កងពលតូចថ្មើរជើងលេខ៧០ សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌក៏ដូចជាកម្លាំងប្រជាការពារ សរុបប្រមាណ៥០០នាក់ បានចុះ បោស លាងសម្អាតផ្ទះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបុរី VIP ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូល ដែលបានជម្លៀសទៅរស់នៅទីទួលសុវត្ថិភាពអស់មួយរយៈ និងទើបចូលមកកាន់លំនៅឋានវិញក្រោយពីទឹកស្រក ហើយមានការខូចខាតសម្ភារៈ ផ្ទះនិងផ្លូវថ្នល់ប្រឡាក់ភក់ជ្រាំ ប្រព័ន្ធលូមួយចំនួនត្រូវស្ទះ រួមជាមួយសម្រាមពាសពេញគ្រប់ទីកន្លែង។

ដោយឡែកនៅក្នុងយុទ្ធនាការជួយបោសលាងសម្អាតផ្ទះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ជូនដល់ប្រជាពលរដ្ឋ នាពេលនេះ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមចំនួន២០០នាក់ និងសម្ភារៈ មាន ឡានទឹក ប៉ែល ចប បង្គី អំបោស ថង់ច្រកសម្រាមគ្រប់ដៃ រួមជាមួយកម្លាំងចម្រុះដទៃទៀតដូចខាងលើ យកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋប្រកបដោយស្មារតីសាមគ្គីភាព ក្នុងនាមជាខ្មែរតែមួយ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកអាហារសម្រន់មាននំប៉ាវ ភេសជ្ជៈប៉ូវកម្លាំង និងទឹកសុទ្ធ ចែកជូនក្រុមការងារ បរិភោគគ្រប់ៗគ្នា ដូចតាមទម្លាប់ដែលលោកតែងតែធ្វើក្នុងរយៈកាលកន្លងមក ប្រកបដោយមនោសញ្ចេតនា រីករាយស្និតស្នាល។

ក្រោយពេលបោសលាងសម្អាតចប់ បុរីទាំងមូលប្រែជាជ្រះស្អាតឡើងវិញ ហើយ ប្រជាពលរដ្ឋក៏សប្បាយចិត្តយ៉ាងខ្លាំងនិង បានថ្លែងការកោតសរសើរនិងអរគុណកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ជួយសង្គ្រោះនិងបម្រើពួកគាត់គ្រប់ពេលវេលាមិនថាយប់ថ្ងៃ៕
ដោយ ៖ វិមាន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


