ព័ត៌មានជាតិ
ប្រភពដេប៉ូនៅក្រុងក្រចេះ តម្លៃជីថ្នាំកសិកម្មកំពុងធ្លាក់ថ្លៃ
តម្លៃជីថ្នាំកសិកម្មកំពុងធ្លាក់ចុះ ស្របពេលរដូវធ្វើស្រែចម្ការរបស់កសិករបានចាប់ផ្តើម។
ប្រភពដេប៉ូលក់ជីថ្នាំកសិកម្មមួយកន្លែងនៅក្រុងក្រចេះបានឲ្យដឹងថា ជីកសិកម្មកម្រិតលេខមួយបានធ្លាក់ថ្លៃពីមុន ១ បេ (៥០ គីឡូក្រាម) ជាង ២០ ម៉ឺនរៀល បច្ចុប្បន្ននៅជាង ១៧ ម៉ឺនរៀលថោកជាងលើកមុន។ ចំណែកថ្នាំកសិកម្មវិញក៏មានតម្លៃធូរជាងមុនដែរ។
ដេប៉ូនេះមានលក់ជីកសិកម្ម ក៏ដូចជាថ្នាំកម្ចាត់ស្មៅជាច្រើនប្រភេទទៀត។ បើតាមម្ចាស់ដេប៉ូរូបនេះ តម្លៃមិនមានភាពស្ថិតស្ថេរនោះទេ អាចនឹងឡើងថ្លៃវិញនៅពេលខាងមុខ។ ស្រ្តីរូបនេះក៏ណែនាំឲ្យកសិករដែលមានលទ្ធភាពគួរទិញជីថ្នាំកសិកម្មស្តុកទុក ស្របពេលតម្លៃជីថ្នាំកំពុងធ្លាក់ចុះនៅពេលនេះ។

បន្ថែមពីការលក់ជីថ្នាំកសិកម្ម ស្រ្តីរូបនេះបានឲ្យដឹងថា មុនលក់ថ្នាំទៅដល់កសិករ គាត់ក៏តែងតែពន្យល់ណែនាំពីរបៀបប្រើប្រាស់ កុំឲ្យខាត់បង់លុយកាក់និងពេលវេលាគឺចង់ឲ្យកសិករដែលមកទិញនៅកន្លែងគាត់គឺចំណេញ ហើយគាត់ក៏អាចចំណេញផងដែរ។
ពលរដ្ឋមួយរូបរស់នៅឃុំសោប ស្រុកព្រែកប្រសព្វ ឈ្មោះតឿន ណារ៉ា ដែលបានមកទិញជីនិងថ្នាំកសិកម្មប្រាប់ថា គាត់ទិញយកទៅទុកប្រើប្រាស់ពេលក្រោយ ពីព្រោះគាត់ថារាល់ឆ្នាំនៅពេលដល់រដូវដាក់ជីនិងថ្នាំគឺឡើងថ្លៃ។
ពលរដ្ឋរូបនេះបានទិញជីថ្នាំ ដោយបារម្ភថាថ្ងៃមុខអាចនឹងឡើងថ្លៃជាងនេះ។ បើតាមស្រ្តីរូបនេះឆ្នាំមុនថ្នាំបាញ់ស្មៅមានតម្លៃថ្លៃជាងឆ្នាំនេះ ចឹងបានគាត់ទិញទុកមុន៕
អត្ថបទ៖ លី រតនា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


