ភ្នំ​ស នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ខណៈ​មនុស្ស​សម្រុក​ទៅ​ទស្សនា​ដូច​ទឹកបាក់​ទំនប់​​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ភ្នំ​ស នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ខណៈ​មនុស្ស​សម្រុក​ទៅ​ទស្សនា​ដូច​ទឹកបាក់​ទំនប់​​

Published

on

ជា​ការ​ពិត​ណាស់ ភ្នំ​ស ក្នុងស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពីមុន​ធ្លាប់​តែ​មាន​ភាព​ស្ងប់ស្ងាត់ តែ​ពេល​នេះ​ បែរជា​មាន​មនុស្ស​កកកុញ​ខុស​ពី​ធម្មតា គាប់​ជួន​រដូវ​បុណ្យអុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឈាន​ចូល​មកដល់ គេ​សង្កេតឃើញ​ក្រុម​អ្នក​ទេសចរ ក្នុងស្រុក ​និង​ក្រៅ​ស្រុក នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត​ដូច​ទឹកបាក់​ទំនប់​។​

​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០ មនុស្ស​ជាច្រើន​ បាន​នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត​យ៉ាង​ច្រើន​កុះករ ព្រោះ​ក្នុង​ពិធី​នោះ ​ក្រៅពី​មានការ​ប្រណាំងទូក ក៏​មាន​ការ​ប្រណាំង​សេះ​ជាច្រើន​គូ នៅមុខ​វត្ត​ពោធិ​រាជ​លំ​ពូ ស្ថិត​ក្នុង​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​។​

​ជាមួយគ្នានេះ គេ​បាន​ព្យាករណ៍​ថា ភ្នំ​ស ស្រុក​កំពង់ត្រាច ក្នុង​ពេល​អនាគត​ នឹង​ក្លាយ​ជា​តំបន់​ទេស​ចរ​ណ៍​មួយ​យ៉ាង​ស្រស់​ត្រកាល ដោយសារ​តំបន់​ខាងលើ​មាន​ភ្នំ និង​បឹង រំលេច​ដោយ​ទេសភាព​ស្រស់​បំព្រង ហើយ​នៅ​រដូវប្រាំង​ ទឹក​ក៏​មិនដែល​រីង​ហួតហែង​នោះ​ដែរ។ កត្តា​បែបនេះ​ ជា​គន្លឹះ​ទាក់​ទាញ​ក្រុម​អ្នក​ទេសចរ ​ជិត ឆ្ងាយ សម្រុក​មក​លំហែ​កម្សាន្ត នៅ​តំបន់​ទេសចរណ៍​ភ្នំ​ស កំពង់ត្រាច កាន់​តែ​ច្រើន​ឡើងៗ​។​

​ទាក់ទិន​នឹង​កំណើន​មនុស្ស​ដ៏​ច្រើន​លើសលប់ នៃ​តំបន់​ទេសចរណ៍ ភ្នំ​កំពង់ត្រាច ជាប់​បរិវេណ វត្ត​ពោធិ​រាជ​លំ​ពូ មហាជន​សង្ឃឹមថា អាជ្ញាធរ និង​អង្គភាព​ជំនាញ នឹង​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ ធ្វើ​ការ​អភិវឌ្ឍន​តំបន់​នេះ ​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ត្រកាល​បន្ថែម​ទៀត ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​កាន់តែ​មានការ​រីកចម្រើន​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ40 mins ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ45 mins ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា2 hours ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានជាតិ2 hours ago

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

ព័ត៌មានពេញនិយម