Connect with us

ព័ត៌មានជាតិ

TOP NEWS! សម្តេចតេជោ ហ៊ុន សែន ​ប្រកាសដកខ្លួនពីនាយករដ្ឋមន្រ្តីនៅអាណត្តិនេះ ដោយប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត

បានផុស

នៅ

តាមរយៈសារពិសេសទៅកាន់ប្រជាពលរដ្ឋខ្មែរនៅរសៀលថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈថា នៅអាណត្តិថ្មីនេះ សម្តេចនឹងមិនបន្តដឹកនាំប្រទេស ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀតទេ ដោយប្រគល់ដំណែងនេះទៅឲ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តពីសម្តេច។ ចំណែក សម្តេចតេជោ នឹងធ្វើជាប្រធានព្រឹទ្ធសភា តាមការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្តេចតេជាហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីនៅព្រឹកមិញនេះ សម្តេចតេជោ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយគាល់ព្រះអង្គពីការដកខ្លួនរបស់សម្តេច និងប្រគល់កិច្ចការនេះទៅដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី និងធ្វើជានាយករដ្ឋមន្រ្តីបន្តពីសម្តេច។  

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺបន្ទាប់ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជាតិ អាណត្តិទី៧ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជាង ៦លាន៣សែនសំឡេង ស្មើនឹងជាង ៨២ភាគរយ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានសំឡេងគាំទ្រនាំមុខគេ។

លទ្ធផលបណ្តោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦ ៣៩៨ ១៩៣សំឡេង ស្មើនឹង ៨២.៣០ភាគរយ នៃសំឡេងសន្លឹកឆ្នោតបានការទាំងអស់។ តាមលទ្ធផលប្រកាសដោយ គ.ជ.ប បានបង្ហាញថា អ្នកចេញទៅចូលរួមបោះឆ្នោត ឆ្នាំ២០២៣នេះ មានចំនួន ៨ ២១៤ ២២៨នាក់ ស្មើនឹង ៨៤,៥៩ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម