Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំចំណាយថវិកាជាង ៧០ លានដុល្លារកែលម្អការអប់រំចំណេះទូទៅ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាបានចំណាយថវិកាប្រមាណជាង ៧០ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅដែលមានរយៈពេល ៥ ឆ្នាំគឺចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅកាលពីពេលថ្មីៗនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គម្រោងកែលម្អការអប់រំចំណេះទូទៅមានសុពលភាព និងចាប់ផ្តើមអនុវត្តសកម្មភាពតាំងពីឆ្នាំ២០២២ និងត្រូវបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ ដោយចំណាយថវិកាសរុបប្រមាណជាង ៧០ លានដុល្លារអាមេរិកក្នុងនោះថវិកាកម្ចីរបស់ធនាគារពិភពលោកចំនួន ៦០លានដុល្លារ ថវិកា GPE  ចំនួន ៩,២៥ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១ លានដុល្លារ។

លោករដ្ឋមន្ត្រីបានណែនាំដល់ភាគីពាក់ព័ន្ធត្រូវត្រួតពិនិត្យវឌ្ឍនភាព ប្រចាំត្រីមាសរបស់គម្រោង ផ្អែកលើឧត្តមនានុវត្តនៃការអនុវត្តក្នុងគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងបន្តមកអនុវត្តក្នុងគម្រោងកែលម្អការអប់រំចំណេះទូទៅ។

ជាមួយគ្នានេះត្រូវចុះទៅតាមសាលារៀនឱ្យបានជាប់លាប់ និងត្រូវរៀបចំការប្រជុំត្រីមាសរបស់គម្រោងនៅសាលារៀនណាមួយដើម្បីលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះស្រាយចំទិសដៅ។

ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រីបានស្នើឱ្យមានការប្រជុំរួមគ្នារវាងក្រសួងនិងដៃគូដ៏ទៃទៀត ដើម្បីពិនិត្យពីការអនុវត្តគម្រោងរួមគ្នានិងដោះស្រាយរួមគ្នា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម