Connect with us

ព័ត៌មានជាតិ

មិនមានការបង់ប្រាក់សម្រាប់ភ្ញៀវជាតិចូលទស្សនាតំបន់ «ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន» ទេ

បានផុស

នៅ

ការ​ចូល​ទស្សនា​ក្នុង​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម ភ្នំ​គូលែន មិន​មាន​ការ​បង់​ប្រាក់​សម្រាប់​ភ្ញៀវ​ជាតិ​នោះ​ទេ ខណៈ​កន្លង​ទៅ​មាន​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ករណី​យក​លុយ​ថ្លៃ​ផ្លូវ​ពី​ប្រជាពលរដ្ឋ​ឡើង​ទៅ​តំបន់​ទេសចរណ៍​មួយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ស្វាយ​លើ បាន​ប្រកាស​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី ០១ ខែ​សីហា ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​ស្រុក​ស្វាយ​លើ សូម​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន មេត្តា​ជ្រាប​ថា ៖ នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សារព័ត៌មាន និង​បណ្ដាញ​សង្គម លើ​ករណី​មាន​ការ​យក​លុយ​ថ្លៃ​ផ្លូវ​ឡើង​ទៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ពី​ប្រជាពលរដ្ឋ ដោយ​រថយន្ត​ធុន​ធំ តម្លៃ ៥,០០០ រៀល រថយន្ត​ធុន​តូច តម្លៃ ៣,០០០ រៀល ម៉ូតូ​តម្លៃ ១,៥០០ រៀល និង​ភ្ញៀវ​បរទេស តម្លៃ ២០ ដុល្លារ ក្នុង ១ នាក់។

សេចក្ដីជូនដំណឹង​ដដែល​បន្ត​ថា ចំពោះ​ក្រុមហ៊ុន នគរគោកធ្លក ខូអិលធីឌី បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ចាប់ពី​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​បច្ចុប្បន្ន។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៦ រាជរដ្ឋាភិបាល បាន​កែសម្រួល​ការ​វិនិយោគ​ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​ថ្លៃ​ចូល​ទស្សនា​ពី​ភ្ញៀវ​ទេសចរ​ជាតិ (​ប្រជាពលរដ្ឋ​ខ្មែរ​) ដែល​បាន​ចូល​ទស្សនា​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​នោះ​ទេ ដោយ​រក្សា​យក​ថ្លៃ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវ​ជា​ជនបរទេស ក្នុង ១ នាក់ តម្លៃ ២០ ដុល្លារ (​ដុល្លារ​អាមេរិក​) ក្នុង ១ ថ្ងៃ។

ជាមួយ​នោះ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ពុំ​មាន​ការ​យក​ថ្លៃ​ចូល​ទស្សនា​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន នោះ​ទេ គឺ ក្រុមហ៊ុន​នគរ​គោកធ្លក ខូអិលធីឌី យក​តែ​ថ្លៃ​ចំណត​សម្រាប់​រថយន្ត​ដែល​ចូល​ទស្សនា​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ដើម្បី​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រួម​ទាំង​ការងារ​បរិស្ថាន អនាម័យ និង​រៀបចំ​ចំណត​ឲ្យ​បាន​ល្អ​ប្រសើរ។

ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ និង​ប្រជាពលរដ្ឋ ទូទៅ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ គឺ ពុំ​គិត​ថ្លៃ​នោះ​ទេ។

រដ្ឋបាល​ស្រុក​ស្វាយ​លើ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន សូម​មេត្តា​យោគយល់ និង​ជ្រាប​ជា​ព័ត៌មាន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម