ព័ត៌មានជាតិ
រដូវទឹកឡើងសំបូរត្រី ពលរដ្ឋតាមភូមិជាប់ដងទន្លេនាំគ្នាចុះនេសាទរកចំណូលផ្គត់ផ្គង់គ្រួសារ
រដូវវស្សាភ្លៀងធ្លាក់ញឹកញាប់ធ្វើទឹកទន្លេនៅខេត្តក្រចេះជន់ឡើង។ រដូវទឹកឡើងចាប់ពីខែឧសភា រហូតទៅដល់ខែតុលា។ នៅពេលរដូវទឹកឡើង ប្រជាជនរស់នៅតាមដងទន្លេនៅក្នុងឃុំសោប ស្រុកព្រែកប្រសប់ចេញទៅនេសាទ ខណៈត្រីក៏សំបូរទាំងតូចទាំងធំ។

បុរសម្នាក់ឈ្មោះ គ្អៀន រស់នៅក្នុងភូមិព្រែករការ ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះសប្បាយចិត្តនៅពេលរដូវវស្សាមកដល់ ព្រោះគាត់អាចរកចំណូលបានច្រើនដោយការនេសាទត្រី។
បុរសរូបនេះដែលសព្វថ្ងៃប្រកបមុខរបរសុីឈ្នួលគេព្រោះគ្មានដីស្រែចំការនិងគេ នៅពេលរដូវទឹកឡើងគាត់តែងតែចេញទៅនេសាទត្រីដើម្បីអាចរកចំណូលបន្ថែមផ្គត់ផ្គង់ដល់គ្រួសារ។
បុរសម្នាក់ទៀតឈ្មោះ អាន រស់នៅភូមិឃុំខាងលើដែរក៏បង្ហាញក្តីរីករាយនៅពេលទឹកជន់មកដល់ ព្រោះនៅពេលទឹកចូលព្រែកសំបូរត្រីគាត់ថាក្នុងមួយយប់អាចរកចំណូលបាន ១០ មុឺនរៀល និងអាចនៅសល់ម្ហូបទុកហូបថែមទៀតផង។

ចំពោះបុរសម្នាក់ទៀតនៅភូមិប្រលូងវិញ ដែលមានជំនាញដាក់ឡននៅរដូវទឹកឡើង តែងតែធ្វើឡនដាក់យកអន្ទង់តាមមាត់បឹងឬតាមមាត់ព្រែក អាចរកចំណូលបាន ១០ មុឺនរៀលទៅ ១៥មុឺនរៀល។ យ៉ាងណាបើតាមបុរសរូបនេះប្រាប់ថា មិនសូវបានរាល់ថ្ងៃនោះទេ ដោយសារមានគេដាក់ឡនច្រើនដែរ តែក៏អាស្រ័យទៅលើរដូវសំបូរត្រីផងដែរ។

ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គនៅឃុំសោប ស្រុកព្រែកប្រសប់ ភាគច្រើនចេះនេសាទត្រីក្រៅពីការធ្វើស្រែចម្ការ។ នៅពេលដល់រដូវទឹកឡើង អាជ្ញាធរមូលដ្ឋានក៏តែងតែចុះណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយត្ន័ ជាពិសេសកូនក្មេងតូចៗលេងទឹកអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងគ្រោះថ្នាក់ផ្សេងៗទៀត៕
អត្ថបទ៖ លី រតនា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


