ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបំភ្លឺ ជុំវិញការកំណត់ព្រំប្រទល់ដីគម្រោងរេដបូកនិងដីស្រែប្រជាពលរដ្ឋ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃឆ្លើយតបនឹងសារព័ត៌មាន Cambojanews ដែលបានចុះផ្សាយអត្ថបទ “រាជរដ្ឋាភិបាលពង្រីកតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំជាង ៥៥០,០០០ ហិកតា” នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលផ្តល់ដល់ក្រុមអ្នកសារព័ត៌មាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមស្វាគមន៍ចំពោះព័ត៌មានស្តីអំពីអនុក្រឹត្យលេខ ១៧៣ អនក្រ.បក “ស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ” ដែលជាការច្របាច់បញ្ចូលគ្នានៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានប្រសាសន៍ថា ការច្របាច់បញ្ចូលគ្នានេះគឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅតំបន់ជួរភ្នំក្រវាញ ដែលចង់ឃើញតំបន់ទេសភាពមួយមានលក្ខណៈរួបរួមគ្នាតែមួយ ដើម្បីរក្សាទុកសម្រាប់អភិរក្សតំបន់ទីជម្រាលប្រភពទឹកដ៏មានសារៈសំខាន់ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងបទចោទដែលថា ព្រំប្រទល់នៅពុំមានភាពច្បាស់លាស់រវាងដីស្រែចម្ការរបស់ប្រជាពលរដ្ឋនិងព្រំប្រទល់គម្រោងរេដបូក អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមធ្វើការបំភ្លឺថា នេះមិនមែនជាការពិតនោះទេ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានកំពុងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំឆាយអារ៉ែង ដោយបានជួយកំណត់ព្រំប្រទល់ដីស្រែចម្ការ និងដីសម្រាប់សហគមន៍មូលដ្ឋានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។

បន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនីត្រូវបានផ្អាក អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាស្ថាប័នទីមួយដែលបានឈានជើងចូលទៅជួយសហគមន៍ជនជាតិដើមភាគតិចជង។ ការវាយតម្លៃជីវភាពប្រជាពលរដ្ឋលើកដំបូងត្រូវបានធ្វើក្នុងឆ្នាំ ២០១៥ បន្ដដោយការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលត្រូវបានអនុវត្តនៅក្នុងភូមិទាំង ៦ នៃតំបន់ជ្រលងភ្នំ ឆាយអារ៉ែងនេះ ដោយសារតែភូមិទាំង ៦ នេះមិនត្រូវបានវាស់វែងដោយបទបញ្ជា ០១ បប នោះទេ។
ជាលទ្ធផលផ្ទៃដីស្រែចម្ការទំហំ ១,៧៩៩ ហិកតា ត្រូវបានកំណត់អត្ដសញ្ញាណ និងកំណត់ជាផែនទីដីប្រើប្រាស់របស់ប្រជាពលរដ្ឋចំនួន ៣៤២ គ្រួសារ នៅក្នុងឃុំប្រឡាយ និងឃុំជំនាប់។ តាមការកំណត់អត្តសញ្ញាណដីប្រើប្រាស់ខាងលើ ប្រជាពលរដ្ឋមានដីលំនៅដ្ឋាន និងដីស្រែចម្ការជាមធ្យមទំហំ ៥.៦ ហិកតាក្នុងមួយគ្រួសារ។
លើសពីនេះទៅទៀត ការប្រមូលអនុផលព្រៃឈើក៏ត្រូវបានអនុញ្ញាតនៅក្នុងតំបន់គម្រោងរេដបូកផងដែរ។ ការប្រមូលអនុផលព្រៃឈើនេះត្រូវបានអនុញ្ញាតដោយច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨។ តែទោះជាយ៉ាងណាក៏ដោយ ការកាប់ឈើ និងការកាប់រានដីព្រៃស្ថិតនៅក្រៅតំបន់សហគមន៍តម្រូវឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


