Connect with us

ព័ត៌មានជាតិ

ចាប់ជនសង្ស័យ១៨ នាក់ពាក់ព័ន្ធនឹងបទល្មើសលួច និងឆក់សម្ភារៈភ្ញៀវទេសចរនៅព្រះ សីហនុ

បានផុស

នៅ

ជនជាប់សង្ស័យចំនួន១៨នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុឃាត់ខ្លូនពាក់​ព័ន្ធ​បទល្មើសលូច និងឆក់សម្ភារៈភ្ញៀវទេសចរតាមទីសាធារណៈនៅបរិវេណ និងកន្លែងកម្សាន្ត​ក្នុងទី​ក្រុងព្រះ​សី​ហនុ​។

លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញនៃការិយាល័យ​នគរបាលព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាសកម្មក្នុងអំពើចោរកម្មនិងមុខសញ្ញាសកម្មក្នុងបទលួច ក្នុងភូមិសាស្ដ្រ​ក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពល រដ្ឋ ភ្ញៀវជាតិ និងភ្ញៀវ​អន្ដរ​ជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក។

ក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានទាំង ១៨ នាក់នោះ មានបុរស ១៥ នាក់ និងស្ត្រី ៣ នាក់។

ក្រោយពេលឃាត់ខ្លូន សមត្ថកិច្ចបានដកហូត វត្តុតាង មធ្យោបាយ និងសម្ភារៈ រួមមាន ម៉ូតូ កាំបិត ថ្នាំញៀន និងសម្ភារៈមួយចំនួនទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម