Connect with us

ព័ត៌មានជាតិ

ខណ្ឌបាលជលផលព្រមានចាត់វិធានការអ្នកកាងបទល្មើសនេសាទ និងគំរាមមន្ត្រីអភិរក្ស

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងដោយមើលឃើញថា នៅរដូវបិទនេសាទជនខិលខូចចេះតែលួចចូលនេសាទកន្លែងអភិរក្ស និងកន្លែងហាមឃាត់ ហើយនៅពេលដែលក្រុមអភិរក្សចុះបង្ក្រាប មានឈ្មោះ លី ឡេះ ជាអ្នកទូរសព្ទមកអន្តរាគមន៍ និងប្រើពាក្យសម្តីគំរាមកំហែងដល់មន្ត្រីអភិរក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុំ នីរ៉ូ ប្រប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ចាក់ថា៖ ក្រុមអភិរក្សធនធានមច្ឆាជាតិនៅទីស្នាក់ការអភិរក្សជលផលប្រចាំអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កិច្ចការងារនេះយើងត្រូវប្រកាន់ជំហរទន់ភ្លន់តែម៉ឺងម៉ាត់ ហើយមិនចុះញមចំពោះអ្នកអន្តរាគមន៍ឡើយ ទោះបីមានឈ្មោះ លី ឡេះ នោះគាត់ជាអ្នកណា ឬនៅថ្នាក់ណាមក​ពីណាក៏ដោយ សូមឱ្យគាត់ចេញមុខមកតទល់ជាមួយក្រុមការងាររបស់យើង។

លោកបន្តថា៖ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តការងារចុះល្បាតឲ្យបានញឹកញាប់បន្ទាប់ពីច្បាប់ជលផលត្រូវបានផ្សព្វផ្សាយដល់ប្រជាអ្នកនេសាទបានយល់ជ្រួតជ្រាបរួចមកហើយ។

លោកបន្ថែមថា៖ ពេលនេះយើងចងក្រងគ្នាជាបណ្តាញបន្ថែមទាំងសហគមន៍នេសាទ ទាំងក្រុមអភិរក្សដើម្បីបង្កើនការទាក់ទងគ្នាផ្តល់ព័តមានបានឆាប់រហ័ស ក្រោមកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយគ្នាអភិរក្សត្រីមេពូជ។

លោក ហ្វឿន លីង ប្រធានក្រុមស្នាក់ការអភិរក្សជលផលប្រចាំអាងវ៉ារីអគ្កិសនីសេសានក្រោម២បានទទួលស្គាល់ថា៖ បទល្មើសនេសាទពិតជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមច្ឆជាតិ ព្រោះជនសង្ស័យប្រើឧបករណ៏ឆក់ និងមក​លួច​ដាក់មង នៅតំបន់ហាមឃាត់ហើយពេលមន្ត្រីយើងចុះទៅបង្ក្រាបជនខិលខូចទាំងនោះបង្កជម្លោះ ខ្លះអាចបង្កជាអំពើហិង្សាក៏មាន។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ជនសង្ស័យប្រភេទនេះយើងមិនអត់ឱនទេ មន្ត្រីជំនាញត្រូវតែរួមសហការគ្នាបង្ក្រាប ហើយបើមានករណីបែបនេះកើតឡើង សូមឱ្យក្រុមការងាររាយការណ៍សុំកម្លាំងអន្តរាគមន៍ដែលនៅជិតបំផុតដើម្បីយើងឃាត់ខ្លួនជនខិលខូចទាំងនេះយកមកអនុវត្តច្បាប់។

សូមបញ្ជាក់ថា៖ ឈ្មោះ លី ឡេះ ជាជនលាក់មុខ នៅពេលក្រុមអភិរក្សមច្ឆជាតិបង្ក្រាបជនសង្ស័យម្តងៗឈ្មោះលីឡេះតែងតែហៅទូរស័ព្ទមកអន្តរាគមន៍ ហើយក្រុមការងារសូមឱ្យឈ្មោះនេះមកជួបផ្ទាល់ កុំយកឈ្មោះអ្នកធំមកគំរាម​ឱ្យសោះ បើធ្វើបែបនេះវាជារឿងកំសាកទៅវិញទេ ព្រោះមន្ត្រីជំនាញកំពុងតែនាំគ្នាអភិរក្សធនធានមច្ឆជាតិឱ្យ​វាស​ម្បូរបែបឡើងវិញ សម្រាប់កូនចៅយើងទាំងអស់គ្នា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម