សន្តិសុខសង្គម
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ
រថយន្ត Fortuner ពាក់ស្លាកលេខនគរបាលមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យខឹងរថយន្ត Prius សុីផ្លេសុំផ្លូវ បែជាដកកាំភ្លើងបាញ់មួយគ្រាប់ទម្លុះកញ្ចក់ចំហៀង ត្រូវចំដៃស្ត្រីជនជាតិចិនម្នាក់ជិះក្នុងរថយន្ត ហើយជនបង្កបើករថយន្តបត់ត្រឡប់ក្រោយគេចខ្លួនបាត់។

ករណីបាញ់ប្រហារដោយរថយន្ដពាក់ស្លាកលេចនគរបាលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបុរសជាអ្នកបើកបររថយន្តម៉ាក Prius បានឱ្យដឹងថា មុនកើតហេតុ គាត់ដឹកភ្ញៀវស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ឃើញរថយន្តម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខ នគរបាល បើកយឺតៗ នៅពីមុខលើគន្លងផ្លូវវ៉ាជែង។ ឃើញដូច្នោះ គាត់មិនហ៊ានវ៉ាជែងខាងស្តាំទេ ក៏សុីផ្លេ ហើយសុីញ៉ូភ្លើងក្នុងបំណងសុំវ៉ា តែរថយន្តFortuner មិនឱ្យវ៉ាជែង បែជាជាន់ហ្វ្រាំង ទាំងបង្ខំ ក្នុងចេតនាឱ្យគាត់បុកពីក្រោយ តែគាត់ជាន់ហ្វ្រាំងទាន់ ទើបមិនបុក ហើយរថយន្តបង្កបើកទៅស្តាំវិញ។ ឃើញដូច្នោះ ក៏បើកវ៉ាជែងបានទៅមុន ស្រាប់តែខ្មាន់កាំភ្លើងបើកដេញតាមពីក្រោយ ដល់ទន្ទឹមគ្នាដកកាំភ្លើងបាញ់មួយគ្រាប់ ធ្លាយកញ្ចក់ចំហៀង ត្រូវចំដៃស្ត្រីជនជាតិចិន ហើយរថយន្តបង្កបត់ត្រឡប់ក្រោយគេចទៅបាត់។

ប្រភពបានបន្តថា ដោយមានការភ័យខ្លាច រូបគាត់ក៏បើករថយន្តទៅដល់ចំណុចគល់ស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបឈប់ និងឲ្យជនរងគ្រោះទៅមន្ទីរពេទ្យ បន្ទាប់មកទើបបើករថយន្ដទៅប្តឹងនគរបាលនៅប៉ុស្តិ៍ប្រទះឡាងវិញ។
ករណីផ្ទុះអាវុធ ត្រូវរបួសស្ត្រីជនជាតិចិនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌកំបូល កម្លាំងបណ្តារប៉ុស្តិ៍រដ្ឋបាល ចុះតាមស្រាវជ្រាវដើម្បីស្វែងរកជនបង្ក៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


