វប្បធម៌ ជំនឿ
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជានិមិត្តរូបនៃសុខដុមរមនាខាងសាសនា
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជានិមិត្តរូបនៃសន្តិភាព ឯកភាព និងសុខដុមរមនាខាងសាសនានៅក្នុងពិភពលោក ខណៈដែលមជ្ឈមណ្ឌលវប្បធម៌នេះ ក៏មានតួនាទីក្នុងការលើកកម្ពស់ការយល់ដឹង និងការយោគយល់គ្នាទៅវិញទៅមកសម្រាប់គ្រប់ជំនឿសាសនា។ នេះជាការថ្លែងឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញជាធិបតី ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ ផ្ទាំង និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤។

នាឱកាសនេះ សម្តេចធិបតី បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសកម្ពុជារួចរាល់ជាស្ថាពរ នឹងក្លាយទៅជាភោជនីយដ្ឋានព្រះពុទ្ធសាសនាទេសចរណ៍ជាតិធម្មជាតិដែលគួរទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងរួមចំណែកដល់ចក្ខុវិស័យទេសចរណ៍កម្ពុជា។ ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទីនេះគឺមានរយៈសំខាន់នៅលើទឹកដីកម្ពុជាដែលកកើតនៅក្នុងប្រទេសរាប់ពាន់ឆ្នាំមកហើយ។

សម្តេចធិបតី ថ្លែងថា ដោយសារសន្តិភាពទើបអាចមានលទ្ធភាពធ្វើបុណ្យបាន បើគ្មានសន្តិភាព និងគ្មានការផ្តល់សិទ្ធិសេរីភាព នោះការប្រារព្វពិធីធ្វើបុណ្យ ក៏អាចមានការលំបាក ប៉ុន្តែដោយសារសន្តិភាពទើបសាសនារីកចម្រើន និងអាចមានសេរីភាពក្នុងការកសាងសមិទ្ធផលនានា។ សម្តេចធិបតី គូសរំលេចថា៖«ការធ្វើបុណ្យ ការប្រតិបត្តិសាសនានេះ មិនត្រឹមតែនាំមកនូវសន្តិភាពទេ ប៉ុន្តែក៏ជាគោលដៅក្នុងការថែរក្សាសន្តិភាព។ សង្គមមួយគ្មានបុណ្យ គ្មានការយោគយល់គ្នាមិនថាសាសនាព្រះពុទ្ធ សាសនាគ្រិស្ត សាសនាឥស្លាមទេ យើងនឹងគ្មានសន្តិភាព បើមនុស្សនៅតែរើសអើង»។

បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ៖«នៅប្រទេសខ្លះ មានសាសនាច្រើន ប៉ុន្តែអត់ត្រូវគ្នាទេ ឃើញតែប្រជាជនសាសនានេះទៅដាក់គ្រាប់បែកនៅសាសនានោះ។ តែនៅកម្ពុជា យើងមិនមានជម្លោះសាសនា នេះហើយគឺការយោគយល់ ការធ្វើបុណ្យឆ្លងសាសនារបស់ប្រជាជនយើង ហើយមិនឱ្យមានជម្លោះសាសនា នេះគឺជាការសំខាន់ណាស់»។
សម្តេចធិបតី ធ្វើការកត់សម្គាល់ថា៖«គ្រប់សាសនាទាំងអស់ពិតណាស់មានព្រះរៀងៗខ្លួន មានគម្ពីរៀងៗខ្លួន ប៉ុន្តែខ្ញុំវិភាគមើលទៅ គ្មានអីក្រៅពីផ្តល់ដំបូលន្មានសម្រាប់ឱ្យរៀនរស់នៅជាមួយគ្នា រៀងកសាងជាមួយគ្នាឱ្យបានល្អ ចេះសាមគ្គីគ្នា និងចែករំលែកជាមួយគ្នា»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


