ព័ត៌មានជាតិ
សម្ដេចធិបតី បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរៀបចំ ការប្រកួតក្បាច់គុនខ្មែរចម្រុះ ដូចជាការប្រកួតក្បាច់គុនល្បុកតោ ក្បាច់គុនខ្មែរ ខម ស្រងែពែន ដើម្បីគាស់រំលើងក្បាច់គុនដែលប្រឈមនឹងបាត់បង់ឡើងវិញ។ សម្ដេចធិបតី បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ «ខ្ញុំឱ្យឯកឧត្ដម ថោង ខុន, ឯកឧត្ដម វ៉ាត់ ចំរើន ពិចារណាក្នុងការរៀបចំការប្រកួតមួយ ប្រកួតសេរី ប៉ុន្តែឱ្យតែក្បាច់គុនខ្មែរទេ ប្រកួតក្នុងហ្នឹង ចង់គុនខ្មែរ ល្បុកតោ ខម ស្រងែពែន ស្អីៗផ្សេងៗ ឱ្យចូលមកប្រកួតតែម្ដង ដើម្បីឱ្យរស់រវើកឡើងវិញ រៀបចំវេទិកាបែបនេះ ដែលត្រូវគាស់ឡើងវិញ ដើម្បីឱ្យដើរ» ។
ក្នុងន័យ គាស់រំលើងសម្បត្តិវប្បធម៌ដែលបាត់បង់ឱ្យរស់ឡើងវិញ ឱ្យមានសកម្មភាពដូចទម្រង់សិល្បៈផ្សេងទៀត សម្ដេចធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវរៀបចំវេទិកា ដើម្បីសម្ដែងនូវទម្រង់សិល្បៈទាំងនេះ ព្រមទាំងចងក្រងជាឯកសារដូចជាវីដេអូក្ដី ដើម្បីរក្សាទុកនូវទស្សនីយភាពដែលរងគ្រោះដូចជា ល្ខោននិយាយ ល្ខោនបាមោជ្ជទ័យ ល្ខោនអាប៉េ ។

ជាមួយគ្នានេះ ក្នុងចេតនា ធ្វើយ៉ាងឱ្យទម្រង់សិល្បៈដែលរងគ្រោះ អាចរស់រានឡើងវិញបាន សម្ដេចធិបតី បានអំពាវនាវឱ្យអ្នកសិល្បៈដែលមានប្រជាប្រិយភាព មានអ្នកគាំទ្រច្រើន ជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ត្រូវជួយផ្សព្វផ្សាយ គាស់រំលើងនូវទស្សនីយភាពដែលរងគ្រោះ ដែលបាត់បង់ ដើម្បីឱ្យរស់ឡើងវិញ មានសកម្មភាពអាចសម្ដែងបានជាប្រក្រតី ហើយត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌ សិល្បៈរបស់ខ្មែរ ព្រោះបើម្ចាស់សិល្បៈខ្លួនឯង មិនចូលរួមថែរក្សាទេ គ្មានអ្នកផ្សេងឯណាមកថែរក្សាឡើយ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


