ជីវិតកម្សាន្ដ
អតីតតារាសម្តែង TVB លោក Chun Wong រស់រងទុក្ខវេទនា ក្រោយបោះបង់គ្រួសារព្រោះស្រី
កាលពីខែមីនាឆ្នាំនេះ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ចាក់ថា តារាសម្តែងហុងកុងជើងចាស់លោក Chun Wong អាយុ ៧៦ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីទទួលរងការធ្លាក់នៅក្នុងបន្ទប់សណ្ឋាគារ ដែលគាត់រស់នៅតែម្នាក់ឯង អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
បន្ថែមពីលើរបួសជើង លោក Chun Wong ដែលត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿងភាគរបស់ TVB រូបនេះ ក៏ត្រូវបានគេរកឃើញថាមានជំងឺស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភផងដែរ។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ លោកសារភាពថាត្រូវជិះរទេះរុញ ហើយថែមទាំងមានទំនាក់ទំនងដ៏តានតឹងជាមួយកូនៗទាំងបួននាក់នោះ ត្រូវបានដាក់នៅក្នុងផ្ទះថែទាំមួយកន្លែងដែលគាត់នឹងត្រូវមើលថែ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយហុងកុង HK01 តារាសម្ដែងវ័យអាយុ ៧៦ ឆ្នាំ បានចែករំលែកថាគាត់បានរស់នៅក្នុងមណ្ឌលថែទាំមួយអស់រយៈពេលពីរខែមកហើយ ហើយនៅតែសម្របខ្លួនទៅនឹងជីវិតនៅទីនោះ។ ថ្វីដ្បិតតែអាហារមិនសមស្របនឹងរសជាតិរបស់គាត់ក៏ដោយ ប៉ុន្តែគាត់បានទទួលស្គាល់ថាវាប្រសើរជាងការរស់នៅតែម្នាក់ឯងនៅក្នុងសណ្ឋាគារដែលគាត់បានតស៊ូក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃដោយសារស្ថានភាពរបស់គាត់។
ដោយឡែកសម្រាប់ប្រាក់សន្សំរបស់គាត់ត្រូវបានបាត់បង់ ហើយដោយមានជំនួយពីបុគ្គលិកសង្គម គាត់អាចដាក់ពាក្យសុំជំនួយសង្គម ដែលរ៉ាប់រងថ្លៃផ្ទះថែទាំ និងការចំណាយផ្សេងៗទៀត។
ទោះយ៉ាងណាក៏ដោយ វិបត្តិហិរញ្ញវត្ថុរបស់ Chun Wong បានចាប់ផ្តើមបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ TVB មិនត្រូវបានបន្តនៅឆ្នាំ ២០២៣ ។ បច្ចុប្បន្នគាត់ពឹងផ្អែកលើការទូទាត់ជំនួយសង្គមសម្រាប់តម្រូវការប្រចាំថ្ងៃ ហើយថែមទាំងត្រូវខ្ចីប្រាក់ពីតារាសម្ដែង Vincent Lam នាពេលថ្មីៗនេះថែមទៀតផង។
លោក Chun Wong បានបង្ហើបទៀតថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គាត់បានលក់ទ្រព្យសម្បត្តិនៅហុងកុង និងបានប្រើប្រាស់ប្រាក់សន្សំទាំងអស់ដើម្បីជួយសងបំណុលកូនស្រីច្បង និងប្តីរបស់នាង ដែលមានចំនួន ៣ លានដុល្លារហុងកុង ។
យ៉ាងណាមិញ បន្ទាប់ពីប្រកាសក្ស័យធន កូនស្រី និងកូនប្រសាររបស់គាត់បានទៅ MIA ហើយសូម្បីតែបងប្អូនបង្កើតរបស់គាត់ក៏មិនអាចរកទីតាំងបានដែរ។ Chun Wong បានសារភាពថា គាត់មិនអាចសងបំណុលកាតឥណទានរបស់គាត់បានទៀតទេនាពេលនេះ។ ជាពិសេសចាប់តាំងពីមានស្រីកំណាន់ចោលគ្រួសារមក ជីវិតគាត់រស់ទាំងវេទនា ចំណែកកូនៗក៏លែងមានអ្នកណាអើពើដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


