សន្តិសុខសង្គម
នគរបាលខណ្ឌកំបូល មិនទាន់កំណត់មុខសញ្ញាអ្នកជិះរថយន្ដពាក់ស្លាកលេខនគរបាលបាញ់ប្រហាររថយន្ដPriusនៅឡើយ
ពាក់ព័ន្ធករណីរថយន្ដFortuner ពាក់ស្លាកលេខនគរបាលបាញ់ប្រហារលើរថយន្ដPriusមួយគ្រឿងបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដPriusម្នាក់រងរបួស បេីគិតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនៅមិនទាន់អាចកំណត់មុខសញ្ញាបាននៅឡេីយ។

ពាក់ព័ន្ធករណីខាងលេីនេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល មិនមានការឆ្លើយតបអ្វីនោះទេ នៅពេលក្រុមការងារទំនាក់ទំនងសួរនាំពីបញ្ហានេះ។
សូមរម្លឹកថា កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បុរសម្នាក់បើករថយន្ដពាក់ស្លាកលេខនគរបាលបានបាញ់ប្រហារលើរថយន្ដម៉ាក Prius មួយគ្រឿងបណ្ដាលឲ្យស្ត្រីជាជនជាតិចិនជាអ្នករួមដំណើរក្នុងរថយន្ដបានរងរបួស ខណៈដែលអ្នកបើករថយន្ដPriusស៊ីផ្លេសុំផ្លូវ។ ករណីនេះបានកើតឡើងនៅក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល។

តាមការរៀបរាប់ពីបុរសជាអ្នកបើកបររថយន្តPrius បានឱ្យដឹងថា មុនកើតហេតុគាត់ដឹកភ្ញៀវ ស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ឃើញរថយន្ត ម៉ាកFortuner ពណ៌ស ពាក់ស្លាកលេខនគរបាល បើកយឺតៗ នៅពីមុខ លើគន្លងផ្លូវវ៉ាជែង ឃើញដូច្នោះ គាត់មិនហ៊ានវ៉ាជែងខាងស្តាំទេ ក៏សុីផ្លេ ហើយសុីញ៉ូភ្លើង ក្នុងបំណងសុំវ៉ា តែរថយន្តFortuner មិនឱ្យវ៉ាជែង បែជាជាន់ហ្វ្រាំង ទាំងបង្ខំ ក្នុងចេតនាឱ្យគាត់បុកពីក្រោយ តែដោយសារគាត់ជាន់ហ្វ្រាំងទាន់ទើបមិនបុក ហើយរថយន្តបង្កក៏បើកទៅស្តាំវិញ។
ប្រភពបន្ថែមថា ឃើញដូច្នោះ គាត់ក៏បើកវ៉ាជែងបានទៅមុន ស្រាប់តែខ្មាន់កាំភ្លើងបើកដេញតាមពីក្រោយ ដល់ទន្ទឹមដកកាំភ្លើងបាញ់មួយគ្រាប់ ធ្លាយកញ្ចក់ចំហៀង ត្រូវចំដៃស្ត្រីជនជាតិចិន ហើយរថយន្តបង្កបត់រថយន្តត្រឡប់ក្រោយគេចទៅបាត់។ ដោយភ័យខ្លាច ម្ចាស់រថយន្ដPrius បានបើករថយន្តទៅដល់ចំណុចគល់ស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបឈប់ឲ្យជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែករូបគាត់ក៏បើកទៅប្តឹងនគរបាលនៅប៉ុស្តិ៍ប្រទះឡាងវិញ។
គិតរហូតមកដល់ពេលនេះ មានរយៈពេល៣ថ្ងៃមកហេីយ ខណៈសាធារណៈជនជាច្រើនរង់ចាំមើលថា តើសមត្ថកិច្ចអាចស្វែងរកជនបង្កបានដែរឬទេ?
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី