Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ច្រានចោលការលើកឡើងថា សម្ដេចសម្រេចបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤ នេះ បានច្រានចោលចំពោះការលើកឡើងថា សម្ដេចជាអ្នកសម្រេចបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណតេជោនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែនបានសរសេរនៅលើគណនីហ្វេសប៊ុកផេកផ្លូវការថា៖«ប៉ុន្មានថ្ងៃនេះមានការលើកឡើងថាខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ មិថុនា ២០២៤»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានរឿងបែបនេះទាល់តែសោះ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

បើតាមសម្ដេចតេជោ ហ៊ុន សែន មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើង បានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម