Connect with us

នយោបាយ

ថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ បានធ្វើឡើងព្រមៗ​គ្នា យ៉ាងគគ្រឹកគគ្រេង

បានផុស

នៅ

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤ របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការ ឃោស​នា​បោះឆ្នោតនេះព្រមៗគ្នា និងយ៉ាងគគ្រឹកគគ្រេងនៅតាមខណ្ឌរបស់ខ្លួន សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជម្នះឱ្យបាន​ដាច់ខាតនៅថ្ងៃបោះឆ្នោតនាថ្ងៃទី ២៦ ខែឧសភាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ឧសភានេះដែរ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ​២០២៤”​នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅផងដែរ។

លោក ឃួង ស្រេង បានការកោតសរសើរ និងអរគុណចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានខណកឌឱ្យមានការអភិវឌ្ឍន៍រីកចម្រើន និងរក្សាបាននូវភូមិសង្កាត់មានសុវត្ថិភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា ផ្អែកតាមច្បាប់របស់ គ.ជ.ប គឺការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ ខែឧសភា និងបញ្ចប់នៅថ្ងៃទី២៤ខែឧសភានេះ។ ក្នុងរយៈពេលនៃការ ឃោសនាបោះឆ្នោតនេះ គឺបានដំណើរការទៅដោយរលូនតាមច្បាប់របស់គជប។

គណបក្សប្រជាជនកម្ពុជានឹងទទួលបាននូវជ័យជំនះយ៉ាងពិត​ប្រាកដនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដោយសារគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំពិសេសគឺគណបក្សប្រជាជនកម្ពុជាបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មានធនធានមនុស្សទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

គណបក្សប្រជាជនកម្ពុជាជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ ជាមួយនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ដោយបានជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងដោយប្រការផ្សេងៗទៀតពោលគឺអ្វីៗដែលគណបក្សប្រជាជនកម្ពុជាបានធ្វើគឺធ្វើទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។ បន្ថែមពីនេះអាជ្ញាធរទាំងអស់ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ”។

លោក ធីម សំអាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា៖
ក្នុងរយៈ​ពេលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ក្រុមការងារ ក្រុមបេក្ខជនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សហការជាមួយគណបក្សរាជធានី គណ​បក្សខណ្ឌ សង្កាត់ បានចុះជួបឃោសនាជាមួយ អង្គបោះឆ្នោត ដើម្បីបង្កើនការយល់ដឹង និងចងចាំបាននូវលេខរៀងរបស់គណបក្សយើងគឺ ៖លេខរៀងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលមានសន្លឹកឆ្នោតពណ៌ ផ្ទៃមេឃ និងលេខរៀងទី៥ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ដែលមានសន្លឹកឆ្នោតពណ៌ស។

អង្គបោះឆ្នោតរបស់យើងដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងខណ្ឌព្រែកព្នៅ បានប្តេជ្ញាចិត្តរួចជាស្រេចថា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលជ័យជម្នះជាដាច់ខាត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ទទួលបានរថយន្តពន្លត់អគ្គិភ័យ​១០​គ្រឿង​​ពីខេត្តក្យង់សាំងប៊ូកដូ របស់កូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កម្មករ​ឥណ្ឌារួតរិត​ដោយ​​​បំណុល ​ផ្លាស់ប្តូរ​ជីវិត​បន្ទាប់ពី​​ប្រទះ​​ឃើញ​ពេជ្រ​១គ្រាប់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការទូត​មហាអំណាច​ជួប​គ្នាលើក​នេះ​ អាច​ជាច្រកចេញ​បញ្ចប់ជម្លោះ​​រុស្ស៊ី​-អ៊ុយក្រែន ឆាប់ៗ​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះកិច្ចសហការ​កងទ័ព បង្ហាញពីការជឿទុកចិត្តគ្នា

សុខភាព២ ម៉ោង មុន

មន្ត្រីសុខាភិបាល ១០ អង្គភាព ទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគិលានុបដ្ឋាក នៅជប៉ុន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​ប្រាថ្នា​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ទៅ​ដល់​ឲ្យ​បាន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ជំរុញ​អាមេរិក​​កម្ចាត់​អ៊ីរ៉ង់​ឲ្យ​ផុត​ពូជ​ពី​ផែនដី បើ​ប្រទេស​នេះ​ហ៊ាន​គ្រោង​​ធ្វើ​ឃាត​លោក

ព័ត៌មានជាតិ៤ ម៉ោង មុន

សារព័ត៌មានកម្ពុជាថ្មី និងនិយ័តករមូលបត្រកម្ពុជានឹង​បង្កើតកម្មវិធីកិច្ចពិភាក្សាអំពីវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម