ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺការបង្កើតការងារក្នុងប្រទេស
នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺការបង្កើតការងារក្នុងប្រទេស ជាកិច្ចការសំខាន់ដែលត្រូវខិតខំពង្រីកបន្ថែម តែក៏មិនបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចង់ទៅបំពេញការងារនៅក្រៅប្រទេសនោះដែរ។

ការបញ្ជាក់នេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ទទួលស្គាល់មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានកំពុងបំពេញការងារនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង ជាដើម។ ប៉ុន្តែបណ្ដាប្រទេសផ្សេង ដូចជាប្រទេសកូរ៉េខាងត្បូងជាដើម ក៏មានប្រជាពលរដ្ឋរបស់ខ្លួន បាននិងកំពុងបំពេញការងារនៅក្រៅប្រទេសដែរ ជាពិសេសនៅសហរដ្ឋអាមេរិក។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «យើងមិនបានចោលប្រជាពលរដ្ឋយើងទៅណាទេ ប៉ុន្តែទន្ទឹមគ្នាគោលដៅអាទិភាព ក្នុងការបង្កើតការងារក្នុងប្រទេស គឺជាកិច្ចការសំខាន់ដែលយើងត្រូវខិតខំពង្រីកបន្ថែម តែយើងមិនបិទសិទ្ធិសេរីភាព និងការជំរុញប្រជាពលរដ្ឋយើង ឬមួយបើកឱកាស និងជម្រើសជូនប្រជាពលរដ្ឋយើង កន្លងទៅយើងចរចានៅទីផ្សារជប៉ុន យើងធ្វើការនៅកូរ៉េ យើងជាមួយកាណាដា ប្រទេសផ្សេងៗ ដើម្បីឲ្យបងប្អូនមានឱកាស មិនមែនការបង្ខិតបង្ខំទេ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


