ព័ត៌មានជាតិ
WMC ដាក់ឱ្យដំណើរការអ៊ែប និងវេបសាយថ្មីបង្កើនសក្តានុពលផ្សព្វផ្សាយអំពីសង្គម និងស្រ្តី
ស្របពេលដែលប្រព័ន្ធឌីជីថលមានការរីកចម្រើន ជាពិសេសប្រព័ន្ធទូរសព្ទស្មាតហ្វូន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បានបង្កើនសក្តានុពលផ្សព្វផ្សាយលើប្រព័ន្ធឌីជីថល ដើម្បីជំរុញបេសកកម្មរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ពោលគឺបង្កើតអ៊ែបសម្រាប់កម្មវិធីផ្សាយវិទ្យុស្ត្រី ផតខាស និងវេបសាយថ្មី រួមទាំងមាតិកាសំខាន់ៗផ្សេងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការទទួលព័ត៌មាន។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានលើកឡើងក្នុងពិធីសម្ពោធវិទ្យុអនឡាញ-ផតខាស និងវេបសាយថ្មី នាព្រឹកថ្ងៃទី ១១ កញ្ញាថា បេសកកម្មរបស់វិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា គឺមានតួនាទីសំខាន់ក្នុងការពង្រឹងសិទ្ធិអំណាចស្រ្តីតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យុ ដែលបានគ្របដណ្តប់ចំនួន ១៦ខេត្តក្រុងនៅកម្ពុជា។ ដោយឡែកលោកស្រី បានបញ្ជាក់ថា ការបង្កើតកម្មវិធីអ៊ែប វិទ្យុ និងវេបសាយរបស់មណ្ឌលព័ត៌មាន បានចំណាយពេលសិក្សារយៈពេលជាង ២ឆ្នាំ ទើបអាចបង្កើតកម្មវិធីនេះបាន។ លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល អ៊ុង ច័ន្ទថុល ក៏បានថ្លែងកោតសរសេរដល់ក្រុមការងារនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលខិតខំប្រឹងប្រែងបង្កើតមាតិកាថ្មីជាពិសេសពាក់ព័ន្ធសង្គម និងស្រ្តី និងក្រុមការងារបច្ចេកទេសទ្រោះត្រាយបង្កើតអ៊ែប និងវេបសាយនេះឡើង។

ជាមួយគ្នានេះ លោកស្រី Friederike Burkert តំណាងអង្គការ GIZ បានលើកឡើងដែរថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា គឺជាដៃគូដែលមានលក្ខណៈរឹងមាំនៅកម្ពុជា។ ដូច្នេះហើយទើប GIZ បង្កើតកិច្ចសហប្រតិបត្តិការជាមួយ WMC ដើម្បីផ្សព្វផ្សាយនិងផ្តល់ព័ត៌មានដល់ប្រជាជនឱ្យបានទូលំទូលាយ ជាពិសេសបញ្ហារបស់ស្រ្តី។ ចំពោះការបង្កើតអ៊ែប និងវេបសាយ ពិតជាមានសារសំខាន់ណាស់ ស្របពេលដែលបច្ចុប្បន្នបច្ចេកវិទ្យាទំនើបយុវជនមានស្មាតហ្វូនប្រើគ្រប់ដៃ ងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗ។ នេះជាការបន្ថែមរបស់លោកស្រី Friederike Burkert។

នៅក្នុងពិធីនេះដែរ លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន មើលឃើញថា WMC មានចក្ខុវិស័យវែងឆ្ងាយ ជាពិសេសបានបង្កើតកម្មវិធីជាច្រើនមានសារសំខាន់ ក្នុងការពង្រឹងវិជ្ជាជីវៈព័ត៌មាន និងជួយដល់ស្រ្តីនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះការបង្កើតអ៊ែបវិទ្យុ និងវេបសាយថ្មី ដែលជាការផ្តល់ប្រយោជន៍កាន់តែច្រើន និងសម្បូរបែបដល់យុវជន និងស្រ្តី។ លោកបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានគាំទ្រចំពោះការបង្កើតកម្មវិធីថ្មីៗរបស់ WMC ស្របតាមបច្ចេកវិទ្យាទំនើប ជាពិសេសជំរុញភាពរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ។

សូមបញ្ជាក់ថា រយៈពេល ២៩ឆ្នាំមកនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងវិទ្យុស្ត្រី បានបំពេញបេសកម្មរបស់ខ្លួន ក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយបែបបុរាណ និងសម័យទំនើប នូវកម្មវិធីអប់រំផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល ការផលិតព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន ផលិតវីដេអូ និងសំឡេង និងអត្ថបទជាដើម។ បច្ចុប្បន្នអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានអ្នកតាម ដានស្តាប់វិទ្យុស្ត្រីជាង២លាននាក់ លើទំព័រហ្វេសប៊ុកផេកមានចំនួន ៦៥៧៥ និងយូធូបឆាណែល ២៣៩K។

ទន្ទឹមនឹងកម្មវិធីសម្ពោធ អ៊ែបរបស់វិទ្យុស្ត្រី ផតខាស និងវេបសាយថ្មី ក៏មានពិធីលាលែងពីការងារ (Farewell) របស់លោកស្រីនាយិកាប្រតិបត្តិ និងបង្ហាញវត្តមាននាយិកាប្រតិបត្តិថ្មី ដែលនឹងអញ្ជើញបន្តគ្រប់គ្រងដឹកនាំអង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាផងដែរ៕



-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


