Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែសីហា កម្ពុជា មានពលករកំពុងស្នាក់នៅ និងធ្វើការក្រៅប្រទេស ជាង ១ លាន ៣ សែននាក់

បានផុស

នៅ

គិត​ត្រឹម​ខែ​សីហា ឆ្នាំ ២០២៣ នេះ កម្ពុជា មាន​ពលករ​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ជាង ១ លាន ៣ សែន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ​មាន​ច្រើន​ជាងគេ​រហូតដល់​ទៅ​ជាង ១ លាន ២ សែន​នាក់។

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១៣ កញ្ញា​នេះ​ថា គិត​ត្រឹម​ខែ​សីហា​នេះ កម្ពុជា មាន​ពលករ​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ចំនួន ១៣៤២៩៦៣ នាក់ ស្រី ៥៤៦៩៨១ នាក់ ក្នុង​នោះ​ប្រទេស​ថៃ​ចំនួន ១២៤៨២៤៥ នាក់ ស្រី ៥០២២៥០ នាក់ ប្រទេស​ម៉ាឡេស៊ី​ចំនួន ២២៥៧២ នាក់ ,២១៦៥៤ នាក់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន ២៩ នាក់ ប្រទេស​ជប៉ុន​មាន ២០៨១២ នាក់ ស្រី ៩៦៧៦ នាក់ ប្រទេស​សិង្ហបុរី​មាន ៨៦៤ នាក់ ស្ត្រី​ទាំងអស់ កូរ៉េខាងត្បូង​មាន ៥០២២៥ នាក់ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង​មាន ២១៦ នាក់ ស្រី​ទាំងអស់។

លោក​បាន​បន្ត​ថា ក្នុង​ចំណោម​ពលករ​ជាង ១ លាន ៣ សែន​នាក់ ក្នុង​នោះ​ទៅ​ធ្វើការ​ផ្នែក​កសិកម្ម​មាន​ចំនួន ២៦២៤១៨ នាក់ ផ្នែក​ឧស្សាហកម្ម​ចំនួន ៥៦៥៨១០ នាក់ ផ្នែក​សំណង់​ចំនួន ៣៧៨៦២១ នាក់ ផ្នែក​ការងារ​ផ្ទះ​ចំនួន ១៦៧០៩ នាក់ និង​ការងារ​ផ្សេងៗ​ចំនួន ១១៩៤០៥ នាក់ ដោយ​ពួកគេ​ផ្ញើ​ប្រាក់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​មាន​ចំនួន ២៩១៨៨៧៤១៩៩ ដុល្លារ។

បើ​តាម​លោក កត្តា អ៊ន ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ប្រាក់ខែ ៣៤០ ដុល្លារ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទទួល​បាន​ប្រាក់​ខែ ៤០០ ដុល្លារ ប្រទេស​ជប៉ុន​ទទួល​បាន​ប្រាក់ខែ ១៤០០ ដុល្លារ ប្រទេស​សិង្ហបុរី​ទទួល​បាន​ប្រាក់​ខែ ៥០០ ដុល្លារ កូរ៉េខាងត្បូង​ទទួល​បាន​ប្រាក់ខែ ១៥០០ ដុល្លារ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង​ទទួល​បាន​ប្រាក់ខែ ៥៩១ ដុល្លារ៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម