ព័ត៌មានជាតិ
ក្នុងពិព័រណ៌ចិន-អាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាង រដ្ឋាភិបាលកម្ពុជាអណត្តិថ្មីនឹងកែលម្អបរិយាកាសធុរកិច្ច ឆ្លើយតបតម្រូវការវិនិយោគគ្រប់មជ្ឈដ្ឋាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្តេជ្ញានឹងបន្តប្រឹងប្រែងក្នុងការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនប្រសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
ថ្លែងក្នុងពិធីសម្ពោធបើកពិព័រណ៌ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជានឹងបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគតាមរយៈការកាត់បន្ថយចំណាយធុរកិច្ច បង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។

ដោយឡែកថ្លែងនៅក្នុងកម្មវិធីប្រារព្ធខួបលើកទី ២០ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និង ខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញការធ្វើពាណិជ្ជកម្មដោយសេរីនិងបើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។
សម្តេចលើកឡើងថា នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់មនុស្សជាតិត្រូវបានធ្លាក់ចុះ ប៉ុន្តែរំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ។ ក្នុងឆ្នាំ ២០២១ និង ២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក។
នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម។ នៅត្រង់ចំណុចនេះ សម្តេចចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមកនិងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ប្រមុខដឹកនាំកម្ពុជាបានបញ្ជាក់ថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ