ព័ត៌មានជាតិ
អាជ្ញាធរត្រៀមរកទួលសុវត្ថិភាពឱ្យពលរដ្ឋ ខណៈជំនន់ទឹកស្ទឹងសែនដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន
ជំនន់ទឹកស្ទឹងសែននៅតែបន្តជន់ឡើង ឈានដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសប្រជាពលរដ្ឋដែលមានទីលំនៅរស់នៅតាមបណ្តាដងស្ទឹងសែន ចាប់ពីស្រុកដល់ស្រុកកំពង់ស្វាយ។

តាមរបាយការណ៍ស្ថានភាពទឹកស្ទឹងសែន របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា កំពស់ទឹកស្ទឹងសែន នៅស្ថានីយ៍ចំនួន២ កន្លែង គឺស្ថានីយ៍កំពង់ធំ នៅថ្ងៃនេះ មានកំពស់១៣.៥០ម៉ែត្រ កើនឡើង ០.០៤ម៉ែត្រ ធៀបពីម្សិលមិញ និងស្ថានីយ៍សណ្តាន់ មានកំពស់ទឹក ១៩.២៤ម៉ែត្រ កើនឡើង០.១២ម៉ែត្រ ធៀបពីម្សិលមិញ ដែលលើសកំពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ០.៧៦ម៉ែត្រ។ ស្ថានភាពទឹកនៅបច្ចុប្បន្ននេះ កំពុងហូរចូលទៅកាន់ព្រែក អូរ បឹងបួរ និងតំបន់ខ្ពង់រាប ក្នុងភូមិសាស្រ្តខេត្ត។
ករណីដែលទឹកតែបន្តជន់ឡើង តំបន់មួយចំនួន នឹងត្រូវលិចលង់ ដែលអាចបង្ករគ្រោះថ្នាក់ ដល់ក្មេងតូចៗ និងសត្វពាហនៈផ្សេងៗផងដែរ។

ចំណុចដែលគួរឲ្យប្រុងប្រយ័ត្ន គឺប្រជាពលរដ្ឋដែលរសនៅតាមដងស្ទឹងសែន ជាតំបន់ងាយរងគ្រោះមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រៀមនូវសម្ភារសំខាន់ៗ (ឱសថ និងសម្ភារសង្គ្រោះបឋម សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ស្បៀង អាហារ…) មធ្យោបាយធ្វើដំណើររកទីទួលសុវត្ថិភាពដែលនៅជិតបំផុត និងរាយការណ៍ទៅកាន់អាជ្ញាធរ ជាបន្ទាន់ ក្នុងករណីមានការលិចលង់ណាមួយកើតឡើង។

ទន្ទឹមជាមួយគ្នានេះផងដែរ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ត្រៀមផែនការអន្តរាគមន៍ ត្រៀមទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ និងត្រូវផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ៕




អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


