ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាប បទល្មើសនេសាទ និងឃាត់ខ្លួនមនុស្ស៦នាក់ នៅស្រុកកងមាស
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាប បទល្មើសនេសាទ បឹងបេ៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម នារដូវត្រីពងកូន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣។

ការចុះបង្ក្រាបបទល្មើសនេសាទនេះ ដោយមានការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំកម្លាំងដោយ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានសហការ ជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងសមត្ថកិច្ច សហគមន៍នេសាទបឹងបេ៦ អង្គការអភិរក្សធនធានជលផល និងមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន៨ករណី និងឃាត់ខ្លួនមនុស្សបាន៦នាក់។


លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផល ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញ់ចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ក្នុងនោះមាន ឧបករណ៍រ៉ាវសរុប៣២មាត់, ឧបករណ៍លូស្បៃមុងចំនួន២១មាត់, របាំងរ៉ាវសុប១៣៣០ម៉ែត្រ, ស្បៃមុងសរុបប្រវែង៣០០ម៉ែត្រ, បង្គោលចម្រឹងចំនួន១២៧៥ដើម និងធ្វើការប្រលែងកូនត្រីចម្រុះ២២គីឡូក្រាម។

ទន្ទឹមនឹងនេះដែរ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម ក៍បានផ្សព្វផ្សាយអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទន្លេ បឹង បួរ ព្រែក និងប្រភពត្រីពង សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដោយធ្វើយ៉ាងណាថែរក្សាតំបន់ជំរកត្រីពងកូន និងរួមគ្នានេសាទឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជលផលដែលបានកំណត់៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


