ព័ត៌មានជាតិ
អាមេរិកសម្រេចផ្ដល់ជំនួយថវិកាដល់កម្ពុជាឡើងវិញនូវទឹកប្រាក់ ១៨ លានដុល្លារ បន្ទាប់ពីផ្អាកកន្លងមក
សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ ១៨ លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលសហរដ្ឋអាមរិកបានផ្អាកកន្លងមក។
ការសម្រេចនេះគឺបានធ្វើឡើងនៅក្នុងជំនូបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិកនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។

ក្នុងឱកាសចូលរួមប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានទទួលជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក។
លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្ដែងនូវការស្វាគមយ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតីដែលបានអញ្ជើញទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ និងបានអបអរសម្ដេចជានាយករដ្ឋមន្ត្រីនិតិកាលទី ៧។
លោកស្រីបន្តថា សហរដ្ឋអាមេរិកស្វាគមឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈការធ្វើការជិតស្និតជាមួយសម្ដេចធិបតី និងចង់ឃើញកម្ពុជាទទួលបានជោគជ័យ។

កិច្ចពិភាក្សាបានផ្ដោតលើការរិះរកវិធី និងមធ្យោបាយសម្រាប់ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឈានឡើងមួយកម្រិតទៀត។
លោកស្រី វ៉ិចតូរីយ៉ា នូលែន បានលើកឡើងថា៖ «សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ ១៨ លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៧ ឆ្នាំ ២០២៣»។
ភាគីទាំងពីរក៏បានពិភាក្សាពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរដោយលោកស្រីបានស្នើឱ្យពន្លឿននិតិវិធីទទួលយកពលរដ្ឋខ្មែរទាំងនោះ។
ជាការឆ្លើយតបសម្ដេចធិបតី បានបញ្ជាក់ថា ក្រសួង-ស្ថាប័នកម្ពុជា នឹងពិនិត្យកែសម្រួលនិតិវិធីឱ្យដំណើរការដោយរលូនឆាប់រហ័ស ខណៈសម្ដេចក៏ស្នើឱ្យអាមេរិកយកចិត្តទុកដាក់ចំពោះសុខភាពពលដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍៕



-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង