Connect with us

ព័ត៌មានជាតិ

ពន្ធដារឆ្លើយតបការរិះគន់ថា រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការ​លើកទឹកចិត្ត

បានផុស

នៅ

មួយរយៈពេលចុងក្រោយនេះ សាធារណជនលើបណ្តាញសង្គមបានធ្វើការវាយប្រហារទៅលើស្ថាបនពន្ធដារ​យ៉ាងចាស់ដៃ ជុំវិញការប្រមូលពន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋលើបណ្តាញសង្គម បានលើកឡើងថា “រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញ​វិធានការលើកទឹកចិត្ត”។

ឆ្លើយតបនឹងការលើកឡើងនេះ នៅថ្ងៃទី ២៧ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធ គឺដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរ​ខ្ពស់ពី​ការសម្រួល បរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់​ចេញ​នូវវិធានការលើក ទឹកចិត្តជាច្រើនជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ។ បើតាមពន្ធដារ ក្នុងនោះ ការដាក់ចេញនូវវិធាន​ការលើកទឹកចិត្តផ្នែកសារពើពន្ធដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ មានដូចជា ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូចតាចគ្រាន់​តែដើម្បី​ចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធ ដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាសកំណត់បន្ថែម ការផ្គត់​ផ្គង់មួយចំនួនជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនី និងទឹក​ស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាមជាដើម។

ពន្ធដារ បានបញ្ជាក់ថា យន្តការនេះមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់​ប្រជាពលរដ្ឋ ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ ដែលត្រូវបង់ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗ ក្នុងការ​ប្រកបអាជីវកម្ម ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វ ដែលជា​អាហារមូល​ដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបាន​មួយកម្រិត​ថែមទៀត, ការដាក់ចេញនូវវិធានគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់​ពន្ធតូចក្នុងកិច្ចប្រតិបត្តិ​ការអាជីវកម្ម តូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ ការកាត់បន្ថយជាច្រើនលើមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការ​ដំឡើងជាបន្តបន្ទាប់នូវកម្រិត អប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូល​ដែលត្រូវជាប់ពន្ធលើ​ប្រាក់ចំណូល ដើម្បី ធានាថាមន្ត្រីរាជការសាធារណៈនិងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្ស​ឬប្រាក់​ឈ្នួលអប្បបរមា មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។

លើសពីនេះទៀត ក៏បានលុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះយានយន្តមួយចំនួន ដូចជា ទោចក្រ​យានយន្ត, ត្រីចក្រយានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បី​សម្រាលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋទូទៅ។ ការអនុគ្រោះពន្ធប្រថាប់ត្រា​ចំពោះការទទួលកម្មសិទ្ធិ​ឬសិទ្ធិ​កាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុនជាដើម។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗ ដូចជា ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធ លើប្រាក់​ចំណូលសម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ ចំណូល​តាមអត្រា​កំណើនត្រឹមកម្រិត ២៥%,៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់, បន្ទាប់ពីផុត​រយៈពេលលើក​លែងពន្ធការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ច​សន្យាធ្វើការផ្គត់ផ្គង់ ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្ម​វាយនភ័ណ្ឌ ឧស្សាហកម្ម​ផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ និងកាបូបដៃ និងឧស្សា​ហកម្មផលិតមួក។

អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា ចំពោះការលើកឡើងនៅតាមបណ្តាញសង្គមមួយចំនួន គឺពុំបានឆ្លុះបញ្ចាំង​ពីភាពត្រឹមត្រូវនោះទេ ពោលគឺមានចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់មកលើអគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នរាជរដ្ឋាភិបាល ដែលកន្លងមកបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលបាននិងកំពុងខិតខំយ៉ាងសស្រាក់សសាំ​ក្នុងការដឹកនាំនាវា​កម្ពុជាបន្តស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសការខិតខំខ្នះខ្នែង ទាក់ទាញវិនិយោគក្នុងស្រុក និងបរទេស ទន្ទឹមនឹងការពិចារណាគិតគូរជាបន្តបន្ទាប់លើសុខទុក្ខ និងលើកកម្ពស់​ជីវភាពប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម