ព័ត៌មានជាតិ
លោក សួស ប្រាថ្នា ៖ នាយកដ្ឋានរដ្ឋបាលសរុប ជាឆ្អឹងខ្នង និងដើរតួនាទីសំខាន់សម្រេចបានការងារជាច្រើន
លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានគូសបញ្ជាក់ថា នាយកដ្ឋានរដ្ឋបាលសរុបគឺជាឆ្អឹងខ្នង ដើរតួនាទីយ៉ាងសំខាន់ជូនអគ្គនាយកដ្ឋាន សម្រេចការងារសំខាន់ៗ ដូចជាការគ្រប់គ្រង ចាត់ចែងឯកសារ រៀបចំកិច្ចប្រជុំបដិសណ្ឋារកិច្ច ទំនាក់ទំនងការងារសាធរណៈ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ពិសេសរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានារបស់អគ្គនាយកដ្ឋាន។
លោក សួស ប្រាថ្នា បានគូសបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ក្នុងកិច្ចប្រជុំសំណេះសំណាល ស្វែងរកបញ្ហាប្រឈម និងដាក់ទិសដៅការងារ ជាមួយមន្ត្រីរាជការចំណុះនាយកដ្ឋានរដ្ឋបាលសរុប។

លោកសួស ប្រាថ្នា ក៏បានបង្ហាញក្ដីសង្ឃឹម និងការជឿជាក់ថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានគ្រប់លំដាប់ថ្នាក់នឹងបន្តកិច្ចខិតខំទាំងអស់គ្នា រួមគ្នាគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ រិះរកមធ្យោបាយ និងវិធីសាស្ត្រថ្មី ដើម្បីសម្រេចបានស្នាដៃថ្មី និងកសាងសមិទ្ធផលការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក ឆាង វ័យ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានចាត់ទុក កិច្ចប្រជុំសំណេះសំណាលនេះ គឺជាឱកាសដ៏កម្រ ជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះនាយកដ្ឋាន ក្នុងការបំពេញការងារផងដែរ។ ក្នុងកិច្ចប្រជុំនោះ លោកឆាង វ័យ ក៏បានរាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររបស់នាយកដ្ឋានជូនអង្គប្រជុំ បន្ថែមពីនេះ លោក ឆាង វ័យ បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់បំពេញការងារដោយចិត្តស្មោះសររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបនៃនាយកដ្ឋានរដ្ឋបាលសរុប៕
ដោយ៖ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១៩ ម៉ោង agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


