ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសឱ្យមាតាបិតាសិស្ស រាយការណ៍ផ្ទាល់ទៅគណៈគ្រប់គ្រងសាលាពេលមានភាពមិនប្រក្រតី
អាណាព្យាបាល និងមាតាបិតាសិស្សអាចរាយការណ៍ផ្ទាល់ ទៅគណៈគ្រប់គ្រងសាលារៀនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ពេលមានភាពមិនប្រក្រតីកើតឡើងនៅក្នុងសាលា។ លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅព្រឹកថ្ងៃទី៤កម្ភៈនេះថា«ជាទូទៅមាតាបិតាអាចរាយការណ៍ផ្ទាល់ ជួនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីដោះស្រាយករណីមិនប្រក្រតីនៅក្នុងសាលានីមួយៗ»។
លោកបានបន្តថា ក្រៅពីនេះមន្ទីរអប់រំយុវជន និងកីឡានៅតាម២៥ខេត្តរាជធានី ជាសេនាធិការរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីអន្តរាគមន៍ ដោះស្រាយករណីមិនប្រក្រតីនានាដែលអាចកើតឡើងជាយថាហេតុនៅតាមគ្រឹះស្ថានសិក្សា ។

ការណែនាំរបស់អ្នកនាំពាក្យក្រសួងអប់រំនេះបានធ្វើឡើង បន្ទាប់ពីថ្មីៗនេះ មានមាតាបិតាសិស្សមួយចំនួនបានបង្ហោះនៅតាមហ្វេប៊ុកទាក់ទិន នឹងសកម្មភាពគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក ទារលុយពីសិស្សនិងត្រូវបានមន្ទីរអប់រំដាក់ពិន័យផ្លាស់ទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានធ្វើការព្រមានបន្តចាត់វិធានការតាមរដ្ឋបាលចំពោះគ្រូដែលដើរប្រមូលលុយសិស្សក្នុងម៉ោងរដ្ឋខុសគោលការណ៍នៅតាមសាលាដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។
លោកបានបញ្ជាក់ថា មន្ទីរនៅតែមានវិធានការរដ្ឋបាលក្នុងករណីរកឃើញគ្រូបង្រៀនណាម្នាក់ប្រមូលលុយសិស្សក្រៅគោលការណ៍ដែលផ្ទុយពីការណែនាំរបស់ក្រសួង។ជាក់ស្តែងគ្រូបឋមសិក្សាសន្ធរម៉ុកត្រូវទទួលពិន័យរដ្ឋបាលដោយផ្លាស់ទៅបង្រៀននៅសាលាឋមសិក្សាសែនសុខ។
លោកបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមត្រូវចូលរួមទាំងអស់គ្នាក្នុងការលប់បំបាត់សកម្មភាពការប្រមូលលុយសិស្សក្នុងម៉ោងសិក្សាពិសេសការចូលរួមពីគណៈគ្រប់គ្រងសាលាតែម្តង៕
សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


