ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាវិត រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦
លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងអង្គសិក្ខាសាលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាក្រុងបាវិតខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះលោក សេង សីលា អភិបាលរងខេត្តបានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងនិងសង្កាត់ នៅថ្នាក់ក្រុងនាពេលនេះគឺជាការរៀបចំឡើង ដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយសង្កាត់មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរអង្គភាពជំនាញនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិតាមរយៈការវិភាគ និងចចាររវាងមន្ទីរអង្គភាពនិងអង្គការនានាជាមួយក្រុង សង្កាត់ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្ដុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្កានុពលនិងធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឲ្យបានកាន់តែប្រសើរឡើងដែលមានកិច្ចសហប្រតិបត្តិការល្អដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាពជាជាងការធ្វើសកម្មភាពតែឯងឯង។ ក្រុមប្រឹក្សាសង្កាត់ត្រូវលើកសំណួរចំពោះមន្ទីរអង្គភាពនិងអង្គការពាក់ព័ន្ធដែលបានគាំទ្រហើយមិនទាន់បានអនុវត្តឬក៏អនុវត្តបន្ទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ចំពោះមន្ទីរអង្គភាពជំនាញគឺជាការជួយកំណត់ឲ្យបានថា តើកន្លែងណាដែលអាចអនុវត្តសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានស្របតាមអទិភាពជាតិ និងខេត្តទៅខ្លួនមានត្រូវតែឆ្លើយបំភ្លឺជូនសង្កាត់ពាក់ព័ន្ធ និងអង្គសិក្ខាសាលានៅមូលហេតុទាំងឡាយដែលបានគាំទ្ររួចហើយ ប៉ុន្តែមិនបានអនុវត្តឬមិនទាន់បានអនុវត្តក្នុងកិច្ចព្រមព្រៀងនាឆ្នាំកន្លងទៅ។ ចំពោះអង្គការជាតិអន្តរជាតិអាចស្វែងយល់ពីគោលនយោបាយយុទ្ធសាស្ត្រសកម្មភាពរបស់មន្ទីរអង្គភាពនានា និងគាំទ្រគម្រោងអាទិភាពដែលសង្កាត់បានស្នើឡើងធ្វើធានាបាននូវភាពស៊ីសង្វាក់រវាងសកម្មភាពនៅកម្មវិធីរបស់ខ្លួន៕
អត្ថបទ ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


