ព័ត៌មានជាតិ
១ ខែទៀតដល់ថ្ងៃប្រឡងបាក់ឌុប អ្នកនាំពាក្យក្រសួងអប់រំឲ្យបេក្ខជនថែទាំសុខភាពឲ្យបានល្អ
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានធ្វើការណែនាំនិងក្រើនរំលឹកដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនាពេលខាងមុខពោលគឺប្រឡងជាប់និងទទួលបាននិទ្ទេសល្អប្រសើរ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ តុលានេះថា «នៅសល់មិនដល់មួយខែទៀតទេ សិស្សានុសិស្សត្រូវដល់ថ្ងៃប្រឡងបាក់ឌុបហើយ។ អីចឹងបេក្ខជនត្រូវយកចិត្តទុកដាក់ទៅលើសុខភាព ត្រូវញ៉ាំចំណីអាហារនិងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អខួរក្បាលភ្លឺថ្លាក្នុងការប្រឡងនាពេលខាងមុខ»។
លើសពីនេះបេក្ខជនគួរតែសិក្សាឱ្យបានច្បាស់លាស់របៀបនៃការប្រឡងដូចជាការមើលឈ្មោះរបស់ខ្លួន ទៅមើលមណ្ឌលប្រឡងនិងបន្ទប់ប្រឡងមុនពេលដល់ថ្ងៃប្រឡង ចៀសវាងដល់ថ្ងៃប្រឡងរកឈ្មោះមិនឃើញ។
លោកស្រីបានបន្តទៀតថា «បេក្ខជនក៏ត្រូវដឹងពីការបែងចែកការវិភាគប្រឡងនិងដំណើរការប្រឡងចាប់ផ្តើមនៅម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មាន និងអ្វីដែលអាចយកទៅជាប់ខ្លួនបាន និងអ្វីដែលមិនអាចយកទៅបាន។ អ្វីដែលក្រសួងអនុញ្ញាតឱ្យបេក្ខជនធ្វើបាន និងធ្វើមិនបានពេលប្រឡងដើម្បីចៀសវាងការបាត់បង់សិទ្ធិក្នុងការប្រឡង»។

លោកស្រីបានណែនាំដល់បេក្ខជន ត្រូវរំលឹកមេរៀនពិសេសមុខវិជ្ជាដែលត្រូវប្រឡងឱ្យបានច្បាស់លាស់ហើយបើមានចម្ងល់អ្វីអាចសាកសួរលោកគ្រូអ្នកគ្រូ ក៏ដូចជារៀនជាក្រុមទៅលើវិញ្ញាសាប្រឡងចាស់ៗកន្លងមក ដែលក្រសួងអប់រំបានផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ក៏ដូចជាបោះពុម្ពសៀវភៅលក់ដែលសិស្សានុសិស្សអាចស្វែងរកឯកសារទាំងនោះដើម្បីស្វែងយល់ឱ្យបានច្បាស់ដើម្បីទទួលបានជោគជ័យនៅពេលប្រឡង។
សម្រាប់ឆ្នាំនេះ ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅថ្ងៃទី ៦ វិច្ឆិកា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទិ ២៩ វិច្ឆិកាឆ្នាំ ២០២៣។
គួរបញ្ជាក់ថាប្រឡងបាក់ឌុបថ្ងៃទី ៥ ធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ត្រូវជា ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់។ បេក្ខជនប្រឡងធ្លាក់ចំនួន ៣៤ ៧៨៥ នាក់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់និទ្ទេស B ចំនួន ៧ ២៣២ នាក់និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស Dចំនួន ៣១ ១៦៦ នាក់និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


