ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំង កុមារ ៖ គោលនយោបាយកសិកម្មអាណត្តិទី ៧នេះ គឺដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ
លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាល អាណតិ្តទី ៧នេះ គឺដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ ឆ្ពោះទៅធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង។

ការលើកឡើងនេះ នៅពេលដែលលោកបណ្ឌិត យ៉ង សាំង កុមារ តំណាងលោករដ្ឋមន្ត្រី ឌិត ទីណា កាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣នេះ បានចូលរួមក្នុងកម្មវិធីស្បៀងអាហារពិភពលោកខួបទី ៤៣ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “ទឹកជាជីវិត ទឹកជាចំណីអាហារ មិនទុកឲ្យនរណាអត់អាហារឡើយ”។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ លោក-លោកស្រី តំណាងប្រធានស្ថាប័នជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ (FAO WFP)។

នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបំផុសស្មារតីឲ្យយល់ដឹងអំពីតួនាទី នៃវិស័យកសិកម្ម ក្នុងសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៣ ដោយផ្តោតលើសារៈសំខាន់ ក្នុងការគ្រប់គ្រងទឹកប្រកបដោយការប្រុងប្រ័យត្ន ក្នុងបរិបទនៃកំណើនប្រជាជន ការអភិវឌ្ឍន៍សេដ្ឋកិច្ច នគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ជាពិសេសលើគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាល អាណតិ្តទី ៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាបាននូវកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ ឆ្ពោះទៅធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង ហើយដែលជួយដល់ការបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេសចំនួន ១,៦០០នាក់ ការរក្សាស្ថេរភាពតម្លៃកសិកផល ការចងក្រងសហគមន៍កសិកម្ម និងប្រព័ន្ធស្បៀងបម្រុង។

ចំណែកឯតំណាងអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិ និងអភិបាលខេត្តក្រចេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត យ៉ង សាំង កុមារ ក៏បានចែកគ្រាប់ស្រូវពូជចំនួន ៥តោន និងគ្រាប់ពូជបន្លែមួយចំនួន ដល់ប្រជាកសិករ និងសហគមន៍កសិកម្មទាំងអស់ចំនួន ១៥៧នាក់ មកពីភូមិចំនួន ៥ គឺភូមិគោលាប់ បន្ទាយ កំបោរ សំរិទ្ធ និងច្រវ៉ាកោះដាច់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ សម្រាប់ដាំដុះនាពេលទឹកស្រក នាពេលខាងមុខ៕


-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


