សេដ្ឋកិច្ច
រោងម៉ាស៊ីន ៣ សហការគ្នាទិញស្រូវស្រងែ និងសែនក្រអូបពីកសិករជាង ១០ ម៉ឺនតោន
រោងម៉ាស៊ីនចំនួន ៣ សហការគ្នាគ្រោងទិញស្រូវស្រងែ និងស្រូវសែនក្រអូបសរុបជាង ១០ ម៉ឺនតោន សម្រាប់រដូវប្រមូលផលឆ្នាំនេះ។ ក្នុងនោះស្រូវស្រងែចំនួន ៧៦ ០០០ តោន និងស្រូវសែនក្រអូបចំនួន ៣២ ០០០តោន។

បើតាមលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះថា មានរោងម៉ាស៊ីនកិនស្រូវចំនួន ៣ និងសហការគ្នា ក្នុងការប្រមូលទិញស្រូវស្រង៉ែ និងស្រូវសែនក្រអូបពីកសិករ។ ក្នុងនោះ រោងម៉ាស៊ីនគ្រោងទិញស្រូវស្រងែចំនួន ៧៦ ០០០ តោន និងស្រូវសែនក្រអូបចំនួន ៣២ ០០០តោន ពីកសិករ។
រោងម៉ាស៊ីនទាំង ៣ នោះរួមមាន ១.ឈ្មោះរោងម៉ាស៊ីន ឈិត ប៊ុនថន ដែលមានទីតាំងស្ថិតនៅខេត្តព្រៃវែង ដែលគ្រោងទិញស្រូវក្នុងបរិមាណសរុបស្រូវស្រងែក្នុងរដូវនេះប្រមាណ ១ ម៉ឺនតោន ក្នុងតម្លៃទាបបំផុត ៨២០ រៀលមួយគីឡូក្រាម ដឹកដល់រោងម៉ាស៊ីន។
ទី២.រោងម៉ាស៊ីនកិនស្រូវវង្ស ប៊ុនហេង ដែលមានទីតាំងស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានគម្រោងទិញស្រូវពីកសិករនូវប្រភេទស្រូវស្រងែ ប្រមាណ ៦ ០០០តោន ក្នុងតម្លៃទាបបំផុត ៨២០ រៀលមួយគីឡូក្រាម ដឹកដល់រោងម៉ាស៊ីន។ ដោយឡែកស្រូវសែនក្រអូប ក្នុងបរិមាណសរុបរដូវនេះ ២ ០០០ តោន ក្នុងតម្លៃទិញដល់រោងម៉ាស៊ីនទាបបំផុត ១០៥០រៀលមួយគីឡូក្រាម។

ទី៣ រោងម៉ាស៊ីន Lay Se Rice Mill (City Rice) ដែលជារោងម៉ាស៊ីនធំមួយនៅស្រុកថ្មគោល ខេត្តបាត់ដំបង គ្រោងទិញស្រូវស្រង៉ែប្រមាណ ៦ ម៉ឺនតោន ក្នុងតម្លៃទាបបំផុត ៨២០ រៀលមួយគីឡូក្រាម ដែលកសិករដឹកដល់រោងម៉ាស៊ីន។ ស្រូវសែនក្រអូប គ្រោងទិញប្រមាណ ៣ ម៉ឺន ក្នុងតម្លៃទិញដឹកដល់រោងម៉ាស៊ីនទាបបំផុត ១០៥០រៀលមួយគីឡូក្រាម។

កាលពីថ្ងៃទី១៣ ខែសីហា នេះ លោកឧកញ៉ា ឡាយ ឈុនហួរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ស៊ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) បានបញ្ជាក់ថា ក្នុងគោលការណ៍ថ្មី ក្រោយពេលដែលជួបប្រជុំជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជារួចមក ទាំងខាងរោងម៉ាស៊ីន និងសហព័ន្ធបានកំណត់ដាក់នៅក្នុងតម្លៃមួយសមរម្យដល់កសិករ។ ក្នុងនោះប្រភេទស្រូវស្រងែ លោកទទួលទិញតម្លៃ ៨០០៛ ក្នុងមួយគីឡូក្រាម នៅនិងស្រែ ហើយ ៨៤០៛ ក្នុងមួយគីឡូក្រាម កសិករដឹកមកដល់រោងម៉ាស៊ីន គឺសម្រាប់ស្រូវស្អាតលេខ១។
បច្ចុប្បន្នរោងម៉ាស៊ីនកិនស្រូវរបស់លោក ទទួលទិញស្រូវស្រងែចូលចន្លោះពី ១ ៣០០ តោន ទៅ ១ ៥០០តោន ក្នុងមួយថ្ងៃ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


