ព័ត៌មានជាតិ
ពលរដ្ឋរងការលិចលង់នៅព្រែកប្រាសុំឱ្យអាជ្ញាធរជួយរំដោះទឹកចេញ
ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅតំបន់បឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្នើសុំឱ្យអាជ្ញាធរជួយដាក់ម៉ាសុីនបូមទឹកដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ ខណៈពួកគាត់កំពុងជួបការលំបាក។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងនេះបានរងការលិចលង់ចាប់តាំងពីថ្ងៃទី ១៣ ខែតុលា ដែលមកដល់ពេលនេះផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងរងការលិចលង់ដែលអ្នកខ្លះជម្លៀសខ្លួនចេញទៅរកផ្ទះបងប្អូនស្នាក់នៅហើយខ្លះទៀតស៊ូទ្រាំស្នាក់នៅដោយលំបាក។ អ្វីដែលលំបាកទៀតនោះគឺក្មេងតូចៗមិនបានទៅរៀនសូត្រព្រោះពុំអាចចេញរួច។
ប្រជាពលរដ្ឋបន្តថា អស់រយៈពេលជាង ១០ឆ្នាំ ហើយតំបន់នេះមិនដែលរងការលិចលង់ដូចឆ្នាំនេះបន្ទាប់ពីការសាងសង់បុរីជុំវិញរួច។

ទាក់ទិនទៅនឹងការលិចលង់ផ្ទះប្រជាពលរដ្ឋស្ថិតនៅទីតាំងខាងលើនេះបងប្អូនប្រជាពលរដ្ឋសុំឲ្យលោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅមេត្តាជួយដាក់ម៉ាសុីនបូមទឹកខ្នាតធំដាក់បូមទឹកចេញផង។ បើទុកបន្តទៅទៀតកូនចៅប្រជាពលរដ្ឋច្បាស់ជាកើតជំងឺដង្កាត់គ្រប់ៗគ្នាហើយ៕




អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


