ដើមឈើ​​អាយុ​រាប់​រយ​ឆ្នាំ​ ឥលូវក្រុមបច្ចេកទេស​បានកាប់លះ​មែក​​បញ្ចប់​ ១០០%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ដើមឈើ​​អាយុ​រាប់​រយ​ឆ្នាំ​ ឥលូវក្រុមបច្ចេកទេស​បានកាប់លះ​មែក​​បញ្ចប់​ ១០០%

Published

on

ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាប់លះមែកឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ១១៤ ក្រមួនសរ បានបញ្ចប់១០០%។

លោកសំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃទី០៤ កុម្ភៈនេះថា ក្រុមការងារបានបញ្ចប់ការងារ១០០% ហើយ បើទោះបីមានការលំបាកបន្តិចមែន។

ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង មានចំនួន១០៥ដើម ក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម។ ក្រៅនេះមានដើមគគី ឥន្ទនេលនិងឈើទាល។ ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។

លោកសំ សាមុត បន្តថា ចំពោះការ​អនុវត្ត​ការងារ​មានការលំបាកខ្លះ ទី១ បញ្ហាការកកស្ទះចរាចរ ទី២ ដើមឈើធំៗ ដែលតម្រូវ​ឲ្យ​ប្រើគ្រឿងចក្រធំៗ និងឡើងកាត់មួយមែកម្តង ជាមួយការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗ ព្រោះខ្លាចខូចថ្នល់និងការឺឡា។ ទោះបីជាយ៉ាងណាក្តីក្រុមការងារ នៅសម្រុកធ្វើការងារនេះរហូតបានសំរេច១០០ភាគរយ។

គួរបញ្ជាក់ថា លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើម ដែលត្រូវកាប់ចេញ។ លោកឃួង ស្រេង បាន​ណែនាំ​មិនអោយកាប់ចេញនោះទេ ដោយតម្រូវ​ឲ្យ​កាត់និងលះមែកជាមួយការធ្វើទម្រទប់ដើម។

អត្ថបទ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services