ព័ត៌មានជាតិ
ចាប់ឃាតក ដែលអារកសម្លាប់ស្ត្រីម្នាក់ក្នុងចម្ការស្វាយបានហើយ
ឃាតកដែលបានធ្វើសកម្មភាពអារ ក សម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ក្នុងចម្ការស្វាយ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានហើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
តាមពិតឃាតកដៃដល់ គឺជាប្តីរបស់ជនរងគ្រោះផ្ទាល់ ហើយមូលហេតុផ្តើមឡើងដោយសារទំនាស់ពាក្យសម្តីគ្នារឿងដែលជនរងគ្រោះជំពាក់លុយធនាគារច្រើនកន្លែង ខ្ចីពីមួយ ទៅសងមួយ មិនសល់លុយទើបឈានទៅដល់ជ្រុលដៃសម្លាប់ជនរងគ្រោះតែម្តង។

នគរបាលព្រហ្មទណ្ឌបានប្រាប់ថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលនិតិវិធីដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌបានបន្តស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលអារ ក សម្លាប់ជនរងគ្រោះតែម្តង។
ជនសង្ស័យជាប្តីដែលអារ ក សម្លាប់ប្រពន្ធខ្លួនឯងនោះមានឈ្មោះ ពុធ ថាន អាយុ៧០ឆ្នាំ ស្នាក់នៅក្នុងចម្ការស្វាយ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលសម្លាប់ប្រពន្ធផ្តើមឡើងដោយសារទំនាស់ពាក្យសម្តីគ្នារឿងប្រពន្ធជំពាក់លុយធនាគារច្រើនកន្លែង គឺខ្ចីពីធនាគារមួយ ទៅសងធនាគារមួយ សងមិនចេះអស់ មិនសល់លុយ ទើបឈានទៅដល់ជ្រុលដៃសម្លាប់ប្រពន្ធតែម្តង ។

សូមរម្លឹកថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កន្លងមកនេះ នៅវេលាម៉ោង១១និង៣០នាទី មានករណីឃាតកម្មមួយកើតឡើងនៅក្នុងដីចម្ការស្វាយរបស់ឈ្មោះ ផាន់នី ភេទស្រីអាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើស្ត្រីឈ្មោះ ជឹម ផា ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរចាំចម្ការស្វាយ ស្ថិតនៅភូមិ-ឃុំខាងលើ ។
សពជនរងគ្រោះមានស្ថានភាព ដេកស្លាប់ក្នុងចម្ការខាងលើ ចម្ងាយ២០ម៉ែត្រ ពីខាងកើតរោងចាំចម្ការ, ស្លាកស្នាមឈាមប្រឡាក់ក្នុងអង្រឹង ក្នុងរោងចាំចម្ការ, ស្នាមអូសសាកសពចេញពីអង្រឹង ទៅខាងកើតចម្ងាយ ២០ម៉ែត្រពីអង្រឹង និងស្នាមអារ ក សម្លាប់។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការអនុវត្តតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ ភួង រដ្ឋា



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


