ព័ត៌មានជាតិ
ចង់ញ៉ាំទុរេនឆ្ងាញ់នៅកោះកុងគួរទៅកន្លែងណា?
នៅខេត្តកោះកុងមានដំណាំដាំដុះជាច្រើនប្រភេទ ក្នុងចំណោមដំណាំជាច្រើននោះ ដំណាំទុរេន ក៏ជាដំណាំមួយប្រភេទ មានការចាប់អារម្មណ៍ពីពលរដ្ឋទូទៅ។ ទុរេនដែលមានការដាំដុះច្រើនជាងគេក្នុងខេត្តកោះកុង មានរសជាតិឆ្ងាញ់ និងមានបរិមាណច្រើនជាងគេ គឺនៅស្រុកថ្មបាំង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា នៅខេត្តកោះកុង មិនទាន់មានការចងក្រងជាសហគមន៏ក្នុងការដាំទុរេននោះទេ ប៉ុន្តែបើនិយាយពីផលិតផលទុរេន ក៏មានការដាំដុះច្រើនជាពិសេសនៅស្រុកថ្មបាំង។

ទុរេនស្រុកថ្មបាំងមានរសជាតិឆ្ងាញ់ ទទួលស្គាល់ជាទូទៅ។ កសិករដាំទុរេន លោក សាយ សាវឿន ក្រោយការកែប្រែដាំដុះទុរេនប៉ុន្មានឆ្នាំនេះ លោកទទួលបានចំណូលគួរសម គ្រាន់ចិញ្ចឹមជីវិតនិងឱ្យកូនបានរៀនសូត្រគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។
កសិកររូបនេះបន្តថា ទុរេនថ្មបាំង ត្រូវបានមហាជនទូទៅ វាយតម្លៃថា មានរស់ជាតិឆ្ងាញ់ មិនចាញ់ទុរេនមកពីខេត្តផ្សេងៗនោះទេ ហើយកាលពីឆ្នាំ២០២០កន្លងទៅក៏លក់បានថ្លៃជាងឆ្នាំមុនៗ ធ្វើឲ្យប្រជាកសិករសម្តែងក្តីរីករាយ។
លោក សុខ សុទ្ធី អះអាងថា រហូតមកដល់ពេលនេះ ខេត្តកោះកុង នៅមិនទាន់មានទិន្នន័យច្បាស់លាស់អំពីចំនួនផ្ទៃដី សម្រាប់ដាំដំណាំទុរេននោះនៅឡើយទេ។ លោកបន្តថា នៅពេលឆាប់ៗខាងមុខនេះ ក៏នឹងមានការបង្កើនផ្ទៃដីដាំដុះច្រើនថែមទៀត ស្របភូមិសាស្រ្តអំណោយផលដំណាំប្រភេទហូបផ្លែនេះ ហើយពលរដ្ឋអាចទទួលបានចំណូលច្រើន៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


