ព័ត៌មានជាតិ
សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នៅទីស្តីការក្រសួង។
ក្នុងកិច្ចពិភាក្សាដែលមានភាពជិតស្និទ្ធ និងត្រង់ទៅត្រង់មក លោករដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួន បានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ជម្រាបអគ្គរដ្ឋទូតអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈដែលភាគីនិយោជក និងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀតដែល រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១,៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថមបន្ថែម។ កម្មវិធីថ្នាក់ជាតិនេះ នឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូណ៌បែប និង សមរម្យដោយមានការទទួលស្គាល់ពីទីផ្សារ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីជាប្រមុខ ក៏គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន១៥, ៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយនិងបង្កើនការសន្សំដល់កម្មកនិយោជិត។

ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


